ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​ត្រូវ​ជាប់ពន្ធនាគា​២៥​ឆ្នាំ

តុលាការយោធា​ថៃ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ពីបទ ផ្សព្វផ្សាយ​រូបភាព​ប៉ះពាល់​ដល់​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​របស់​ខ្លួន ។​

​សារព័ត៌មាន​រ៉​យ​ទ័របាន​ផ្សាយ​ថា លោក Tiensutham Suttijitseranee ពាណិជ្ជករ​អាយុ​៥៨​ឆ្នាំ ទទួល​រង​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​រូប​៥​សន្លឹក ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ប៉ះពាល់​ដល់​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​នៅ​ថៃ ។​

​មេធាវី​លោក Tiensutham បានឲ្យដឹងថា នៅ​ក្នុង​សាល​វនា​ការកាត់ទោស​ជាសម្ងាត់ លោក​Tiensutham ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​យ៉ាងតិច​៥០​ឆ្នាំ ពោល​គឺ​រូប​មួយ​សន្លឹក​ជាប់គុក​១០​ឆ្នាំ​។ ប៉ុន្តែ​ក្រោយមក ទោស​ខាងលើ ក៏​ត្រូវ​បាន​សម្រាល​ដោយសារតែ លោក Tiensutham​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​។ នៅក្នុង​សា​វនា​ការ​ក៏​មិន​អនុញ្ញាត្ត​ឲ្យ​អ្នកសារព័ត៌មា​នឬសា​ច់​ញ្ញា​ត្តិ​ចូលទៅ​ស្តាប់​ការកាត់ក្តី​នោះ​ឡើយ ។​

​ទោស​ប្រមាធ​ម៉ាក​ងាយ​ដល់​របស់​រាជានិយម​នៅ​ថៃ ត្រូវបាន​គេ​ចាត់ទុកថា តឹងតែង​បំផុត​នៅលើ​ពិភពលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សកម្មភាព​ប៉ះពាល់​ឬ​គម្រាមកំហែង​ដល់​ព្រះមហាក្សត្រ រាជវង្ស ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដូចគ្នា ។​

​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​ឡើងកាន់តំណែង​ដឹកនាំ​ប្រទេសជាតិ​ក្រោយ​ការធ្វើ​រដ្ឋប្រហារ លោក​បាន​ប្រកាសថា នឹង​ដាក់ទោស​យ៉ាង​ធ្ងន់​ដល់​អ្នក​ដែល​បាន​ប្រមាថ​មាក់ងាយ​ដល់​ព្រះមហាក្សត្រ​។ មាន​ជាង​២០​ករណី កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ពាកព័ន្ធ​និង​ករណី​ខាងលើ ហើយ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​កាត់ទោស​ជាសម្ងាត់​នៅក្នុង​តុលាការយោធា ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!