ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.!

ខេត្តតាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​តូចតាច រកសុីដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀត ណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានអោយដឹងថា មេគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគិរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី កំពុង​ត្រូវប៉ាន់និងទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ទំនិញខូចគុណភាពដែលឈ្មួញដឹកចេញពីប្រទេសវៀតណាម ចូល មកប្រទេសខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ ព្រំដែនខេត្តតាកែវ ដោយសារ​អាងខ្នង​បង្អែកនៅពីក្រោយចាំ​ជួយ​បិទបាំង​នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ខ្លួនទើបមេគយច្រកទ្វារអន្តរជាតិភ្នំដិនរូបនេះហ៊ាន​ធ្វេី​អ្វីៗតាម​អំ​ពេីចិត្ត។ហើយបើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពីសំណាក់មេគយៗធំខាងលើនោះទេ!ម្លះមេគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​តាមអំពើចិត្ត​បានឡើយ ចំណែកមេសាខាគយនិងរដ្ឋាករខេត្តតាកែវ រក្សា​ភាព​ស្ងៀមស្ងាត់​ បណ្ដោយអោយមេការិយាល័យគយច្រកទ្វារអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។​

​ប្រភពក្រុម​ឈ្មួញ​និង​អាជីវករនាំចូល​ទំនិញ​នឹងបន្លែផ្លែឈើចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​អោយដឹងថា បើ​ទោះបី​ពួកគាត់នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវរួចរាល់ហើយក៏ដោយចៀស​មិន​ផុត​ពី​ការបង់ លុយ​លើ​តុ​ ក្រោម​តុ តាម​ការកំណត់​របស់​លោកមេគយ ច្រកមួយនេះមិនអាចរំលងបាន។​

​យោងតាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ចផ្សេងប្រចាំច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ស្រុកគីរីវង់ ខេត្តតាកែវ បានអោយដឹងទៀតថា ចាប់តាំងពីបានឡើងកាន់តំណែងថ្មី ជាមេការិយា ល័យគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន កាលថ្មីៗកន្លងមកបានប្រើ​តួនាទី អំណាច​ ប្រមូលសេដ្ឋកិច្ចស្រង់ដើម តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។​និងបើកដៃអោយក្រុម​ឈ្មួញធំៗ​ សម្រុក​ដឹកជញ្ជូន​ទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាច្រើន​ប្រភេទចេញពី​ប្រទេសវៀត ណាមចូល​មក​ប្រទេសកម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកមេគយច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ នៅពីក្រោយទេីប​គ្មានអ្នកណា​ហ៊ាន​មកប៉ះពាល់នឹង ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯងស្រង់ដើមធ្វើមានធ្វើ បានយ៉ាង​សុខស្រួល។​

ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មានដូចជា៖(មាន់ ត្រី សាច់ បន្លែ ផ្លែ ឈើ ដូង សាវម៉ាវ…គ្រឿងកំប៉ុងភេសជ្ជៈ) ទំនិញផ្សេងៗច្រើនប្រភេទទៀត ក៏​ជា​ប្រភព​ចំណូល ដ៍ធំរបស់លោក មេគយ ដ៍មហិមា កំពុងតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបអំពើ ពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ ។​

ហេតុនេះហើយទើបក្រុមអាជីវករតូចតាចរកស៊ីដឹកជញ្ជូនទំនិញបន្តិបន្ទួចចេញចូលតាមច្រកមួយនេះសូមសំណូមពរទៅដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនិងលោក វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាពិនិត្យឡើងវិញខ្លះផង!ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ​ចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាព​មិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេគយច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវ យ៉ាងពេញបន្ទុកមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកមេការិយាល័យគយច្រទ្វារព្រំដែនអន្តរជាតិភ្នំដិន រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!