ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវស៊ើបអង្កេតអោយសុីជម្រៅប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៥ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ និងបក្សពួកឃុបឃិតប្រព្រឹត្តរបៀបអំពើពុករលួយ.!

ខេត្តពោធិ៍សាត់ ៖តាមរយៈការបើកដៃឲ្យក្រុមឈ្មួញរថយន្តដឹកទំនិញខ្នាតយក្សធ្វើចរាច រណ៍ ជារៀងរាល់ថ្ងៃយប់ បានដោយរលូន ដែលគេអះ អាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិ លេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវធ្វើមានបានយ៉ាងសុខស្រួល។

ប្រភពពីប្រជាពលរដ្ឋដែលធ្វើ ដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្រ្តីដែលឈរជើងប្រចាំការនៅលើផ្លូវជាតិនេះថា មិនបានយកចិត្តទុក ដាក់នៅ ក្នុងការផាកពិន័យឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកល្មើសច្បាប់នោះទេ! ជារៀងរាល់ថ្ងៃយប់ គេតែងតែសង្កេត ឃើញតៃកុងឡានចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ។ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញូ ជាសញ្ញា បក្សពួកគេខាងក្នុងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។

មជ្ឈដ្ឋានខាងក្រៅថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារ ណការ និងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ ផ្លូវជាតិលេខ៥ នោះទេ។

ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ នេះចូលក្នុងថវិការដ្ឋមិនអីនោះទេ ប៉ុន្តែត្រូវបានគេសង្ស័យចូលក្នុងហោប៉ាវ ក្រុមមន្ត្រីពុក រលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ។

តាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗប្រាក់ចំណូលពី រថយន្ត ដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់ ដឹកដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍ សាត់នេះបានបង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងមិនរំលងមួយគ្រឿងណាឡើយ ហើយប្រាក់ចំណូលពីការប្រមូលចូលទៅថវិការរដ្ឋបានមួយចំនួន និងមួយចំនួនចូលក្នុងហោប៉ាវបុគ្គលតែម្ដង។

ពាក់ព័ន្ធព័ត៌មានខាងលើ អង្គភាពគេហទំព័រ (www. enn-tv.com) មិនអាចសុំការពន្យល់ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ បាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ។ប្រភពពីក្រុមឈ្មួញនឹងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ.៥ ក្នុងពោធិសាត់ បានស្នើសុំដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនក៏ដូចលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ នេះជាបន្ទាន់ផង។

ក្រុមឈ្មួញ និងអាជីវករ បានលើកឡើងថា ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ មិនអនុវត្តឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ដែលធ្វើឲ្យខូចផ្លូវ និងខូចស្ពាននោះ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយសារតែ អាងលោក កាង ប៉េងហាក់ ប្រធាន មន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ខ្នងបង្អែកយ៉ាងរឹងមាំ។

តាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងទៀតថា ដោយសារតែមានខ្នងបង្អែករឹងមាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត ទើបលោក កាង ប៉េងហាក់ អាចកាន់តំណែងដុះស្លែ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានយូរ ដោយពុំមានការផ្លាស់ប្ដូរឡើយបើទោះបីមានការផ្លាស់ប្តូរអភិបាលខេត្តគ្រប់ជំនាន់ក៍ដោយចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រក្សាភាពស្ងៀម ស្ងាត់ផងដែរ ទោះបីមានរឿងអាស្រូវពុករលួយ របស់លោក កាង ប៉េងហាក់ ត្រូវបានលាត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ហេតុនេះហើយបច្ចុប្បន្ន អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ស្ទើរក្លាយទៅជាក្រុមហ៊ុន រកស៊ីផ្តាច់មុខ របស់លោក កាង ប៉េងហាក់ និងមន្ត្រីជុំនិតៗ របស់ខ្លួនទៅហើយ។ទន្ទឹមទៅនេះករណីលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ តាមអំពើចិត្ត ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ផងដែរ បើសិនគ្មានការបើកដៃពីសំណាក់លោក កាង ប៉េងហាក់ ទេនោះ គឺលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ.៥ ក្រុងពោធិ៍ សាត់ ក៏មិនអាចហ៊ានប្រែក្លាយជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមអំពើចិត្តបានឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើស ទម្ងន់ ក៏ត្រូវបង់លុយ ទៅតាមការកំណត់ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ គឺមិនអាចតវ៉ាបានទេ រីឯរថយន្តធំៗ ដឹកជញ្ជូនទំនិញដឹកជញ្ជូនខ្សាច់.គ្រោះ.ថ្ម លើសទម្ងន់ អាចបើក បរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត បានយ៉ាងរលូន មិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្ត ទាំងអស់ នោះបង់លុយតាមការកំណត់ របស់លោក ឆាំ ហាវ និងបក្សពួក ជាការស្រេច។ហេតុនេះហើយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន មិនគួរមើលរំលង តទៅទៀតនោះទេ ព្រោះអំពើពុករលួយ របស់លោក កាង ប៉េងហាក់ និងលោក ឆាំ ហាវ មិនអាចបិទបាំងបានឡើយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!