ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្លាយជាកន្លែងមុខរបររកលុយប្រចាំខែ ប្រចាំឆ្នាំ របស់លោកវរសេនីយ៍ឯក ឃួន ឬទ្ធិ ពីក្រុមអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូ (pass app).!

បន្ទាយមានជ័យ៖ កាលពីកន្លងទៅលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ អោយរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ កុំឱ្យមានភាពរញ៉េរញ៉ៃ ត្រូវហាមឃាត់អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូ  (pass app) មិនឱ្យមកចាប់ភ្ញៀវនៅ មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៀតនោះទេ ដើម្បីកុំឱ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរទេសចរណ៍ឆ្លងកាត់នៅទីនោះនិងលើកមុខមាត់ប្រទេសជាតិ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ ត្រី អុី ចំរើន គឺមិនអោយក្រុមម៉ូតូមកចាប់ភ្ញៀវនៅមុខច្រកទ្វារបានទៀតទេ គឺតម្រូវឱ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឱ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃនៅមាត់ច្រក ។

ប៉ុន្តែការដាក់បទបញ្ជាររបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែការប្រមូលលុយដាក់ខែចូលហោប៉ៅតាមរយៈលោក (ឃួន ឬទ្ធិ) ពីរត់ម៉ូតូឌុប និងរត់ម៉ូតូ (pass app) ជាប្រចាំខែ ទើបមិនខ្វាយខ្វល់ពីមុខមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបទបញ្ជាលោកឧត្តមសេនីយ៍ត្រី អុី ចំរើន ឡើយ។បន្ទាប់ពីឃើញទិដ្ឋិភាពបែបនេះប្រជាពលរដ្ឋបានលើកឡើងថា ប្រហែល បទបញ្ជារបស់មេ មិនធំជាងលុយនោះទេ!ឬមួយមិចភ្នែកប៉ោយដៃ បានជាមន្រ្តីក្រោមឱវាទរូបនេះហ៊ានអនុវត្តន៍ផ្ទុយ មិនព្រមអនុវត្តតាមបទបញ្ជានោះ? ។

បើតាមប្រភពពីការរៀបរាប់របស់ក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូ(pass app)បានអោយដឹងថា មូលហេតុដែលគាត់បានចូល មកដឹកភ្ញៀវនៅក្នុងមុខច្រកទ្វារនេះបានដោយរលូននោះ គឺដោយសារការតម្រូវឱ្យពួកគាត់បង់លុយជាប្រចាំខែ ចំនួន១នាក់ (ម៉ូតូ១ គ្រឿង)ចំនួន២៥០០បាត (ពីរពាន់ បាត) ទៅ៣០០០បាត (បីពាន់បាត) ក្នុងមួយខែៗ រឺមានលើសពីនេះ។ មានទាំងក្រុមអ្នករត់ម៉ូតូឌុប (VlP) 5000បាត (ប្រាំពាន់ បាត) ទៅ6000បាត (ប្រាំមួយពាន់បាត) រត់ដោយសេរីទៅ ឱ្យលោកវរសេនីយ៍ឯក( ឃួន ឬទ្ធិ)ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឱ្យម៉ូតូចូលដឹកភ្ញៀវបាន ។

ដូចនេះហើយបានជាក្រុមអ្នករត់ម៉ូតូទាំងនោះ មិនខ្លាច ញញើតអ្វីទាំងអស់ដោយសារ តែមានការបង់លុយជាប្រចាំខែ ទើបបានហ៊ានចូលមកចាប់ម៉ូយនឹងចតចាំភ្ញៀវនៅមុខច្រកអន្តរជាតិប៉ោយប៉ែត យ៉ាងអនាធិបតេយ្យដោយមិនខ្លាចបទបញ្ជាលោកឧត្តសេនីយ៍ត្រី អុី ចំរើន នោះឡើយ ។

ប្រជាពលរដ្ឋក៏មានការត្អូញត្អែរពីអ្នករត់ម៉ូតូ ឌុប នឹងអ្នករត់ម៉ូតូ(pass app)គឺមានការឡើងថ្លៃខ្លាំង នេះក៏ដោយសារក្រុមម៉ូតូត្រូវចំណាយលុយដាក់ខែ ជាប្រចាំខែ ទៅឱ្យលោក វរសេនីយ៍ឯក ឃួន ឬទ្ធិ ទើបបែបនេះថាតើលោកឧត្តមសេនីយ៍ត្រី អុី ចំរើន មានជ្រាបដែរឬទេ ។

ហេតុនេះហើយទើបក្រុមអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូ(pass app)ស្នើសុំដល់ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មេត្តាចុះពិនិត្យមន្រ្តីច្រកទ្វារអន្តរជាតិប៉ោយប៉ែតដាក់ ខែពីអ្នករត់ក្រុមម៉ូតូ និងអ្នករត់ម៉ូតូ(pass app)មានភាពរញ៉ែរញ៉ៃនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដោយសារមន្ត្រីមួយក្តាប់តូចទាំងនោះហើយទាន ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវពន្យល់បកស្រាយពីលោកវរសេនីយ៍ឯក ឃួន ឬទ្ធិ នគរ បាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់គ្រងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!