ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ការសម្រុកជីករ៉ែត្បូងយ៉ាងគគ្រឹក គគ្រេងទ្រង់ទ្រាយធំនៅភូមិការណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ក្រោមខ្សែរភ្នែករបស់មន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី.!

រតនគិរី៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ពីស្រុកអណ្ដូងមាសអោយដឹងថា អំពីករណី ជីកកកាយរករ៉ែត្បូង យ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុងភូមិការណាត ឃុំតាឡាវ អណ្តូងមាស ខេត្តរតនគិរី។ មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្រុកអណ្ដូងមាស និងស្ថាប័នជំនាញស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋអះអាងថា បានចុះមើលសកម្មភាពរុករករ៉ែត្បូងនោះស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មានវិធានការបង្ក្រាបព្រោះខ្លាចបុណ្យស័កលោកឧកញ៉ាម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន។ មន្ត្រីដែលចុះទៅមើលដំណើរការរណ្ដៅរ៉ែត្បូងទាំងនោះមិនធានាចំពោះបញ្ហាប្រឈមតាមផ្លូវច្បាប់ទេ ប្រសិន បើថ្នាក់ដឹកនាំខេត្តឬ មន្ទីរចាត់វិធានការណា មួយ។

ប្រភពពីអ្នកភូមិបាននិយាយថា ពេលនេះមានករណីជីកយករ៉ែត្បូងយ៉ាងគគ្រឹក គគ្រេងភូមិការណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី សកម្មភាពជីករុករករ៉ែត្បូង ចាប់ផ្ដើមកាល ពីចុងខែមេសាកន្លងទៅរហូតមក ដល់ពេលនេះគេមិនទាន់ឃើញក្រុមមន្ត្រី អាជ្ញាធរ ឬស្ថាប័នជំនាញចុះមកសាកសួរ ឬមានវិធានការទប់ស្កាត់ឡើយទេ គេសង្កេតឃើញមានស្ថាប័នមន្ត្រីជំនាញ ចុះទៅអើតឈ្ងោកៗរបៀបលាក់លៀមដោយបង្គាប់ យកលុយ ពីម្ចាស់ធ្វើអាជីវកម្មជីករ៉ែត្បូងរួចត្រឡប់មកវិញស្ងាត់ឈឹង។ ជាមួយនេះក៏មានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនិងស្រុកទៅ សុំលុយម្ចាស់អាជីវកម្មរុករ៉ែត្បូង។

ប្រភពបានរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពរបស់អ្នកជីករ៉ែត្បូងទាំងនោះមិនអត់ប្រយោជន៍ទេ ពីព្រោះមានក្រុមអ្នកឈរចាំទិញនៅមាត់រណ្ដៅដោយសារតែមានអ្នកឈរចាំទិញ នៅតាមមាត់រណ្ដៅនោះហើយ ទើបសកម្មភាពជីករុក រករ៉ែត្បូងកំពុងធ្វើឡើងយ៉ាង សកម្មយ៉ាងមមាញឹក។

ប្រភពបានបន្ថែមទៀតថា មានកុងសែឈរចាំទិញត្បូងដែល គេជីកបានភ្លាមៗដើម្បី យកទៅឲ្យឧកញ៉ាម្នាក់ទៀត ដែលមិនត្រូវបានគេប្រាប់ឈ្មោះទេ ។ បើតាមអ្នកភូមិនៅទីនោះប្រាប់ថា មានការរៀបចំរចនាសម្ព័ន្ធ ត្រឹម ត្រូវនៅក្នុងការជីករុករករ៉ែត្បូងនៅទីនោះ។សកម្មភាពជីកកកាយរកត្បូង នៅក្នុងតំបន់ខាង លើនេះធ្លាប់កើតជាញឹកញាប់ ហើយក៏ធ្លាប់ធ្លាយរឿង អាស្រូវពាក់ព័ន្ធនឹងមន្ត្រីរបស់លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តរតនគិរីនោះផងដែរ។យ៉ាងណាក៏ដោយគេរំពឹងថា ដំណើរការជីកកកាយរក រ៉ែត្បូង លើកនេះប្រព្រឹត្តទៅដោយរលូន ពី ព្រោះមានឧកញ៉ាម្នាក់ ដែលគេសង្ស័យថា ជាអ្នកវិនិយោគជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់នោះហើយទើបសកម្មភាពជីកកកាយប្រព្រឹត្តទៅដោយសុខសុវត្ថិភាពដែលមើល ទៅហាក់ដូចជា គ្មានមន្ត្រីណាខ្វល់ខ្វាយនិងចុះទៅត្រួតពិនិត្យ ទប់ស្កាត់និងបង្រ្កាបនោះឡើយ។បឋម

 

Filed in: សង្គម

Recent Posts

Bookmark and Promote!