ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ស្ថិតនៅភូមិត្រាញ់ ឃុំរកា ស្រុកកណ្ដាស្ទឹង ខេត្តកណ្តាល បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តកណ្តាល៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិត្រាញ់បានអោយដឹងថា មានបើកសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង នៅចំណុចចិញ្ចឹមត្រចៀកកាំ ស្ថិតនៅភូមិត្រាញ់ ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនឃើញទាន់ចាត់កម្លាំងជំនាញទៅទប់ស្កាត់និងបង្រ្កាបនៅឡើយទេ!ឬមិនទាន់ជ្រាប? ។

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុង ឃុំរកា ស្រុកកណ្ដាលស្ទឹង កំពុងតែបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងពេញបន្ទុកហើយបើកលេងរាល់ថ្ងៃតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះទប់ស្កាត់និងបង្រ្កាបនោះទេ! ធ្វើអោយពលរដ្ឋគេដាក់សង្ស័យថា ទីតាំងបនល្បែងមួយកន្លែងនេះជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងអស់នោះផងក៏មិនដឹង?។

ប្រភពបន្តអោយដឹងទៀតថា សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកអោយក្រុមញៀនល្បែងចូលលេងភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លានរៀល រាប់ពាន់ដុល្លារ ឯណ្ណោះ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ បង្កការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋរស់នៅក្បែរៗនោះ មានការភ័យខ្លាច និងព្រួយ បារម្ភបញ្ហា អសន្តិសុខ សង្គមនិងអំពើចោរកម្ម.ចោរលួច. ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះ គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើក ឡើងថា ឯណាទៅគោលនយោបាយ ភូមិ.ឃុំ. សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីដាក់អោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់និងបង្ក្រាបបនល្បែងមានប្រសិទ្ធដែរឬ?។

ដូច្នេះហើយទើបប្រជាពលរដ្ឋ ស្នើដល់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ចាត់មន្រ្តីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប ម្ចាស់សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅត្រង់ចំណុចចិញ្ចឹមត្រចៀកកាំក្នុងភូមិសាស្ត្រខាងលើ អោយមានប្រសិទ្ធស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

សូមរំលឹកផងដែរថានៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ ហ៊ុន  សែន អតីត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានដាក់បទបញ្ជាដល់អភិបាល រាជធានី.ខេត្ត. ទាំង ២៥.ខេត្ត.ក្រុង.អោយបង្រ្កាបរាល់ល្បែងខុសច្បាប់មិនមានការលើកលែង។បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក. ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តនូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ភូមិត្រាញ់.ឃុំរកា ស្រុកកណ្ដាលស្ទឹង បែជាបណ្តែតបណ្តោយអោយមានល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេង មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបល្បែងអោយស្របតាមគោល នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!