ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្លាយជាកន្លែងមុខរបររកលុយ ប្រចាំខែប្រចាំឆ្នាំរបស់លោកវរសេនីយ៍ឯក ឃួន ឬទ្ធិ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយក្រុមរត់ម៉ូតូឌុបនិងរត់ “pass app”.!

បន្ទាយមានជ័យ៖ កាលពីកន្លងទៅឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់មន្ត្រីក្រោមឱវាទរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរកុំឱ្យមានភាពរញ៉េរញ៉ៃ ត្រូវហាម ឃាត់អ្នករត់ម៉ូតូឌុប និងអ្នករត់ (pass app) មិនឱ្យមកចាប់ភ្ញៀវនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ ដើម្បីកុំឱ្យមានការកកស្ទះដល់ភ្ញៀវជាតិភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទៅមកនិងលើកមុខមាត់ប្រទេស ។

ប៉ុន្តែការដាក់បទបញ្ជាររបស់ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេ សន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គ្មានប្រសិទ្ធ ភាពទាល់តែ សោះ!ព្រោះតែការប្រមូលលុយដាក់ខែចូលហោប៉ៅ ធ្វើមានបានតាមរយៈលោកវរសេនីយ៍ឯក ឃួន ឬទ្ធិ ពីអ្នករត់ម៉ូតូឌុប និងអ្នករត់ (pass app) ប្រចាំខែ ទើបមិនខ្វាយខ្វល់ពីមុខមាត់ច្រកទ្វារនិងបទបញ្ជាឧត្តមសេនីយ៍ត្រី អុី ចំរើន ឡើយ។

បន្ទាប់ពីឃើញទិដ្ឋិភាពបែបនេះប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលបទបញ្ជារបស់ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនធំជាងលុយទេ?ឬ មួយបិទភ្នែកប៉ោយដៃ បានជាមន្រ្តីក្រោមឱវាទហ៊ានអនុវត្តន៍ផ្ទុយពីបទបញ្ជាទៅវិញ។

បើតាមប្រភពពីក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់ (pass app)បានរៀបរាប់អោយដឹងថា មូលហេតុដែលពួកគាត់បានចូលមកដឹកភ្ញៀវនៅក្នុងមុខច្រកបានដោយរលូន ដោយសាការតម្រូវឱ្យពួកគាត់បង់លុយជាប្រចាំខែចំនួន ១នាក់ (ម៉ូតូ១ គ្រឿង) ចំនួន២៥០០បាត (ពីរពាន់បាត) ទៅ៣០០០បាត (បីពាន់បាត) ក្នុងមួយខែៗ រឺមានលើសពីនេះ។ មានទាំងក្រុមរត់ម៉ូតូឌុប (VlP) 5000បាត (ប្រាំពាន់បាត) ទៅ6000បាត (ប្រាំមួយពាន់បាត ) រត់ដោយ សេរី ទៅឱ្យលោកវរសេនីយ៍ឯក ឃួន ឬទ្ធិ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឱ្យម៉ូតូចូលដឹកភ្ញៀវបាន ។

ដូចនេះហើយបានជាក្រុមអ្នករត់ម៉ូតូទាំងនោះ មិនខ្លាច ញញើតអ្វីទាំងអស់ ដោយសារ តែមានការបង់លុយជាប្រចាំខែ ទើបហ៊ានចូល មកចាប់ម៉ូយនឹងចតចាំភ្ញៀវនៅមុខច្រកអន្តរ ជាតិប៉ោយប៉ែតយ៉ាងអនាធិប តេយ្យដោយមិនខ្លាចបទបញ្ជា ឧត្តសេនីយ៍ត្រី អុី ចំរើនទាល់តែ សោះ ។ក្រុមអ្នករត់ម៉ូតូឌុបមានការត្អូញត្អែរដូច្នេះថា ពីតំលៃរត់ម៉ូតូឌុបនឹងរត់ passapp គឺមានការឡើង ថ្លៃខ្លាំង នេះក៏ ដោយសារក្រុមម៉ូតូឌុបត្រូវចំណាយលុយដាក់ ខែជាប្រចាំខែ ទៅឱ្យលោកវរសេនីយ៍ ឯក ឃួន ឬទ្ធិ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតទើបបែប នេះ ។

ហេតុនេះហើយទើបក្រុមអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូ(pass app) ស្នើដល់ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហា  ផ្ទៃ មេត្តាចុះពិនិត្យមន្រ្តីច្រកទ្វារអន្តរជាតិប៉ោយ ប៉ែត ដែលតម្រូវអោយអ្នករត់ម៉ូតូឌុបនិងអ្នករត់(pass app)បង់លុយជាប្រចាំខែ ច្រើនៗទើបធ្វើអោយមានភាពរញ៉ែរញ៉ៃនៅ មុខច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតកើតឡើងម្តងហើយម្តងទៀតមិនចេះចប់ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដោយសារមានមន្ត្រីមួយក្តាប់តូចប្រព្រឹត្តអំពើពុរលួយ ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវពន្យល់បកស្រាយពីលោកវរសេនីយ៍ ឯក ឃួន ឬទ្ធិ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់គ្រងឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!