ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែនខ្លះគ្មានលិខិតឆ្លងដែនសម្រុកចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តមណ្ឌលគីរី៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋឃុំស្រែខ្ទុម ស្រុកកែវសីមា បានអោយដឹងថា លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី”ឡាប៉ាខេ”និងលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា រួមទាំងលោក អួង ហេង អធិការដ្ឋាននគរបាលស្រុក កែវសីមា ធូរលុងបើកដៃអោយជនជាតិវៀត ណាមឆ្លងដែននិងពលរដ្ឋខ្មែរដែលញៀនល្បែងស៊ីសងខុសច្បាប់ដែលមាន៖ ជល់មាន់ បៀ. អាប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀតបើកនៅក្នុងកាសុីណូ”ធីជីហ្គេនទីង” ដែលកំពុងបើកអោយពលរដ្ឋខ្មែរនិងជន ជាតិវៀតណាមខ្លះមានលិខិតឆ្លងដែន ខ្លះគ្មានលិខិតឆ្លងដែនសម្រុកចូលទៅលេងល្បែងក្នុងកាសុីណូ “ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ។

ប្រភពបានបន្តថា រាល់ថ្ងៃគេសង្កេតឃើញពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែនខ្លះគ្មានលិខិត ឆ្លងដែនចូល មកដីខ្មែរដូចហ្វូង គោចេញចូលមកលេងល្បែងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សម្គាល់ខ្លះលក់ទ្រព្យសម្បិត្តគ្មាន សល់ចាញ់ឈ្នះរាប់លាន រាប់មុឺន ដុល្លារគ្មានសល់ក្នុងមួយថ្ងៃៗពេលចាញ់ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀត ផង។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូ” ធីជីហ្គេនទីង “មានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះគ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិ សេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំងកាសុីណូ”ធីជីហ្គេនទីង” ខាងលើនេះអោយមាន ប្រសិទ្ធភាពផង ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ។

ដូច្នេះហើយលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌលគិរី ចាត់ វិធានការទប់ស្កាត់និងបង្ក្រាប ម្ចាស់កាស៊ីណូ” ធីជីហ្គេនទីង” កំពុងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានលិខិតឆ្លង ដែនខ្លះទៀតគ្មានលិខិតឆ្លងដែនសម្រុកចូលមក លេងល្បែងស៊ីសងនោះផងព្រោះម្ចាស់កាសុីណូ”ធីជីហ្គេន ទីង” នៅក្បែរច្រក “ឡាប៉ាខេ” កំពុងបើកដៃអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀត ណាមចេញចូលលេងល្បែងផ្ទុយពីច្បាប់អនុញ្ញាត។

ប្រភពបានបន្ថែមថា ល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតដែលកំពុងបើកអោយពលរដ្ឋខ្មែរនិង ជនអន្តោប្រវេសន៍វៀតណាតឆ្លងដែនចូលលេងល្បែងយ៉ាងអនាធិបតេយ្យបើគ្មានការបើកដៃពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគីរី គឺម្ចាស់សង្វៀនមាន់ជល់បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀតមិនអាចបើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ វៀត ណាតឆ្លងដែនមកដីខ្មែរចូលលេងល្បែងយ៉ាងគឃ្លើនបានឡើយ។

ដែលបញ្ហានេះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរីលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជ ន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាបម្ចាស់កាសុីណូ “ធីជី ហ្គេនទីង”នៅក្បែរច្រកឡាប៉ាខេ” ភូមិឡា ប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌ លគិរី អោយមានប្រសិទ្ធភាពស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!