ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

កាសុីណូគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅក្នុងភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី.!

ខេត្តស្វាយរៀង ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្ត ទាំង២៥ ខេត្ត. ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ទូ ទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។

សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទ បញ្ជាដល់ អភិបាល រាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រុងបាវិត ឃុបឃិតគ្នាជាប្រព័ន្ធបើកដៃអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចូលមកលេងល្បែងដែលបុគ្គលម្ចាស់កាសុីណូគ្មានស្លាក់យីហោ បើកដំណើរការអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយបុគ្គលនោះបើកលេងយ៉ាងគឃ្លើននឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរ កាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ល្បែងសុីសងបង្កប់ក្នុងកាសុីណូនោះមានដូចជា៖មាន់ជល់បៀអាប៉ោងនិងយូគី ហ្គេមបាញ់ត្រីបើកអោយពលរដ្ឋខ្មែរនិងជនជាតិ វៀតណាមឆ្លងដែនចូលលេងល្បែងយ៉ាងពេញបន្ទុក!ប្រហែលមានអាង ខ្នងបង្អែករឹងមាំហើយ!ទើបហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រី!ទីតាំងកាសុីណូនេះស្ថិតនៅភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានគៀងគរប្រមូលផ្តុំគ្នាមកគ្រប់បណ្តាខេត្តក្រុងជិតឆ្ងាយចូលទៅមកលេងល្បែងសុីសងនៅកាសុីណូមួយកន្លែងនេះយ៉ាងគគ្រឹក គគ្រេង។ល្បែងសុីសងដូចជា៖ជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុក!មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

សូមបញ្ជាក់ថាទីតាំងកាសុីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងខុសច្បាប់មួយកន្លែងនេះបើកលេងរាល់ថ្ងៃស្ថិតនៅភូមិទួលកន្តើយ នៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូលលេងល្បែងដោយ សេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់. ក្រុង.ច្រក. មិនទាន់ឃើញធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!បណ្តោយអោយម្ចាស់កាស៊ី ណូគ្មានស្លាកយីហោ នៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែង សុីសងយ៉ាងរំភើយ សមត្ថកិច្ចមិនមានវិធានការទប់ស្កាត់និងបង្ក្រាបឡើយ។

ប្រភពពីក្រុមអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងក្នុងកាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយី ហោនៅភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត តែងតែអួតអាងប្រាប់ប្រជាពលរដ្ឋខ្មែរដែល ញៀនល្បែងនិងជនជាតិវៀតណាមដែលចូលទៅលេងល្បែងគ្រប់ប្រភេទនៅកន្លែង ខ្លួនធានាសុវត្ថិភាព ១០០% ព្រោះបានរត់ការបង់សួយសារជូនមន្រ្តីជំនាញពាក់ព័ន្ធ មូលដ្ឋានអស់ ហើយ! ហើយស្រែកហ៊ោ កញ្ជៀវកងរំពងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺន ដុល្លារ ក្នុងមួយថ្ងៃៗជាពិសេសល្បែងអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច ចោរ ឆក់.ចោរប្លន់.ចោរគាស់ផ្ទះ. គ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើសុំដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែង សុីសងខុសច្បាប់បង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោខាងលើនេះផងទាន។ដូច្នេះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះ ទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងកាស៊ីណូគ្មានស្លាកយី ហោដែលស្ថិត នៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!