ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញចុះស៊ើបអង្កេត”កាសុីណូ 777″ ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី.!

ខេត្តព្រៃវែង៖ប្រភពពីក្រុមអ្នកញៀនល្បែងបានឲ្យដឹងថា “កាស៊ីណូ 777″ កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរដែលញៀនចូលលេងល្បែងជល់មាន់បៀរអាប៉ោងនិងយូគីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ ថ្ងៃ!ទីតាំង”កាសុីណូ777″មួយកន្លែងនេះស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនទាន់មានឃើញអាជ្ញាធរនិងសមត្ថកិច្ច ណាចុះមកត្រួតពិនិត្យដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប អោយស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅ ឡើយទេ។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើក”កាសុីណូ 777″បានបន្តអោយ
ថា រាល់ថ្ងៃនេះគេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតអត់មានប៉ាស្ព័រ ចូលមក លេងល្បែងស៊ីសងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។

ប្រភពពលរដ្ឋដដែលបាននាំគ្នាលើកឡើងថា មកដល់ពេលនេះ គេមិនទាន់មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់និងបង្ក្រាបនោះទេ! ផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចស្រុកព្រះស្តេច រក្សាភាពស្ងៀមស្ងាត់ប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី អាណត្តិទី៧។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ កុម្ភ: ឆ្នាំ ២០២៤សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចស្រុកព្រះស្ដេចបណ្ដោយអោយម្ចាស់”កាសុីណូ 777″បើកអោយពលរដ្ឋចេញចូលទៅលេងល្បែងស៊ីសងដោយសេរីគ្មានការទប់ស្កាត់និងបង្ក្រាបនោះទេផ្គើនបទបញ្ជាប្រមុខរាជរដ្ឋាភិបាល។

គួររំលឹកថា ស.ជ.ណ ដែលចេញដោយទីស្តីការគណៈ រដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែង សុីសងភ្នាល់គ្នាជល់មាន់ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូ នោះឡើយ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថាលោកអភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងថ្មី កំពុងបណ្ដែត បណ្តោយឲ្យម្ចាស់ទីតាំង”កាសុីណូ 777″ មួយកន្លែងនេះបើកល្បែងសុីសងជល់មាន់ បៀរអាប៉ោងនិងយូគីនៅក្នុង”កាសុីណូ 777″ បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងពពាក់ពពូននិងអនាធិប តេយ្យ ដែលស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច តាមអំពើចិត្ត ផ្ទុយពីច្បាប់អនុញ្ញាត ។
ដូច្នេះហើយពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេ ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគួរពិនិត្យឡើងវិញផងចំពោះម្ចាស់”កាស៊ីណូ 777” មួយកន្លែងនេះដែលកំពុងបើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងជល់មាន់ បៀរអាប៉ោងយូគីយ៉ាងអនាធិបតេយ្យផងទាន។

ប្រភពដដែលបានអោយដឹងថា សម្រាប់ការជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី២ លាន.រៀលទៅដល់៣០០០ ដុល្លារឬច្រើនជាងនេះទៅទៀតបញ្ជាក់ថា ល្បែងសុីសង ជល់មាន់បៀរអាប៉ោងនិងយូគី បើកលេងទ្រង់ទ្រាយធំតែម្តង។ ប្រជាពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាល្បែងសុីសនៅក្នុង”កាស៊ីណូ777″នៅឃុំបន្ទាយចក្រី ដែលបើកដំណើរការលេងភ្នាល់យ៉ាងពពាក់ពពូនបែបអនាធិបតេយ្យមកដល់សព្វថ្ងៃនេះ ធ្វើអោយប្រជាពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ ឆក់.ចោរប្លន់. ចោរលួច. គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែង សុីសងនេះឯង៕

Filed in: សង្គម

Recent Posts

Bookmark and Promote!