ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

កាសុីណូគ្មានស្លាកយីហោស្ថិត នៅច្រកទ្វារទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ផ្គើននឹងបទបញ្ជានាយករដ្ឋមន្រ្តី.!

ខេត្ត​ស្វាយរៀង ៖ សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៨ខែកុម្ភ:ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជា បន្ទាន់ លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកនៅច្រកទ្វារទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ស្រុកចន្រ្ទា ខេត្តស្វាយ រៀង បើកដំណើការល្បែងស៊ីសងបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ បើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមាន ប៉ាស្ព័រចូលមក លេងល្បែងសុីសង យ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។

បើតាមប្រភពសេចក្តីរាយការណ៍ពីប្រជាពល រដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតបង្កប់នៅក្នុងកាស៊ីណូដែលគ្មានស្លាកយីហោ ប្រហែលមាន​ខ្នងបង្អែក​រឹងមាំនៅ​ពីក្រោយនិង​មាន​ឥទ្ធិពល​ ទើបហ៊ានបើកអោយពលរដ្ឋខ្មែរនិងជនជាតិ វៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចូលមកលេងតាមអំពើចិត្ត រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន.លោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀងហៃ” ក្នុងស្រុកចន្ទ្រា រក្សា​ភាព​ស្ងៀមស្ងាត់​!បណ្តោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូគ្មានស្លាកយីហោយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត។

ប្រភពបានបង្ហើបថា​ លោក​ សុខ ម៉ក់ មេប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ជាអ្នកកាងរត់ការបង់ សួយសារជូនមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្រប់ជំនាញពាក់ពន្ធ័ទើបហ៊ានបើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចូលមកលេងល្បែងសុីសងយ៉ាងពេញបន្ទុក!មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ! ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកសម្ងំ​ទទួលផលប្រយោជន៍ពី​ម្ចាស់​ទីតាំងល្បែង​សុីសងទាំងអស់ នោះអស់ហើយទេដឹង? បានបណ្ដោយអោយក្រុមអ្នកញៀនល្បែងដែលពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងគ្មានវិធានការទប់ស្កាត់និងបង្ក្រាបសោះ។
មហាជនក៍ដូចប្រជាពលរដ្ឋរិះគន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកចន្ទ្រា បើគ្មានការ ឃុបឃិតគ្នាជាប្រព័ន្ធនោះទេម្ចាស់ទីតាំងកាស៊ីណូគ្មានស្លាកយីហោនិងបក្សពួក មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោងយូគីហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតនៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។ កាស៊ីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងខាងលើកំពុងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូល​មក​លេង​យ៉ាងអនាធិបតេយ្យ ខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រ រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន ស្រុក​ចន្ទ្រា រក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយពលរដ្ឋខ្មែរនិងជនជាតិ វៀតណាមឆ្លងដែនចូល​មក​លេងល្បែងសុី សង តាមច្រកទ្វេភាគីព្រំដែនសំរោងហៅច្រកសៀងហៃគ្រប់គ្រងដោយលោក សុខ ម៉ក់ មេប៉ុស្តិ៍ យ៉ាងពេញបន្ទុកមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចណាចុះធ្វើការទប់ ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ នោះទេ!ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងស្រុកចន្ទ្រា​ មានការព្រួយបារម្ភភ័យខ្លាច បញ្ហា អសន្តិសុខ សង្គម និងអំពើចោរកម្ម. ចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះ គ្រឿងញៀន​និងប្រើអំពើហិង្សាក្នុងគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ចន្ទ្រាស្នើដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសង ទូទាំងប្រទេសដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើនេះផងទាន!។

ដែលបញ្ហានេះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង.លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងនិងលោកមេបញ្ជាការកងរាជអាវធហត្ថខេត្តស្វាយរៀង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាបទីតាំងកាសុីណូគ្មានស្លាកយីហោដែលបុគ្គលនោះ ហ៊ានបើក ល្បែងស៊ីសងជល់ មាន់ បៀ​រ និងហ្គេម​បាញ់​ត្រី ខុសច្បាប់ នៅ​ក្នុងកាស៊ីណូ ជាច្រើនកន្លែង ទៀតនៅអមសងខាងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែន​សំរោង​”ហៅច្រកសៀងហៃ” ក្រោមការគ្រប់គ្រង​របស់លោក​ សុខ ម៉ក់ ជាបន្ទាន់ផង ដើម្បីពង្រឹងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!