ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

“កាសុីណូភ្នំដិន”ស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នៅតែបន្តបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ ៖ តាមប្រភពរាយការណ៍ពីភូមិ តារូង ឃុំភ្នំដិន ស្រុកគីរីវង់បានអោយដឹងថា “កាសុីណូភ្នំដិន”នៅតែបន្តបើកអោយពល រដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងដោយសេរីដដែល មិនទាន់ឃើញសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកអនុវត្តច្បាប់នៅឡើយទេ! ធ្វើអោយពលរដ្ឋដាក់ការសង័្សយថា ជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅ ក្នុងមូលដ្ឋាន ដោយហេតុថាម្ចាស់”កាសុីណូភ្នំដិន”មួយកន្លែងនេះហ៊ានបើកអោយពល រដ្ឋចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុ ញ្ញត។

ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូលលេងក្នុង “កាស៊ីណូភ្នំដិន” បានបង្ហើប ថា ម្ចាស់ទីតាំងបនល្បែងសុីសងមួយកន្លែងនេះបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុី សងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!ប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ នេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់បទបញ្ជាដល់អភិបាល រាជធានី ខេត្ត ទាំង២៥ ខេត្ត.ក្រុងត្រូវតែបង្រ្កាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដោយគ្មានការលើក លែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនបង្រ្កាប បនល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះនិងត្រូវបាត់បង់ពីតំណែងទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភ:ឆ្នាំ ២០២៤ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងគ្មានការលើកលែង។ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុក.ខេត្ត តាកែវបណ្តោយអោយបុគ្គលម្ចាស់”កាស៊ីណូភ្នំដិន ” បើកអោយពលរដ្ឋខ្មែរចូលល្បែងស៊ី សងយ៉ាងពេញបន្ទុកនិងកៀងគរប្រមូលប្ដុំពលរដ្ឋខ្មែរអោយចូលលេងល្បែងសុីសងក្នុងកាសុីណូរបស់ខ្លួនយ៉ាងគគ្រឹក គគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ។

ហេតុនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាពិនិត្យ”កាសុីណូភ្នំដិន” ឡើងវិញខ្លះផងដែលស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលបើកអោយពលរដ្ឋខ្មែរចូលលេងដោយ សេរី មានភាពទាក់ទាញពង្វក់ពលរដ្ឋខ្មែរអោយចូលលេងល្បែងសុីសងដើម្បីទទួលរង្វាន់ម៉ូតូ ដែលផ្ទុយពីច្បាប់អនុញ្ញាត ។ចណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ. លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាំគ្នារក្សាភាពស្ងៀមស្ងាត់!ទុកអោយម្ចាស់ “កាសុីណូភ្នំដិន” ខាង លើប្រព្រឹត្តបំពានលើអាជ្ញាប័ណ្ណ “កាសុីណូ” កំសាន្តរបស់ក្រសួងអនុញ្ញាត ។

ប្រភពបន្តថា ម្ចាស់”កាស៊ីណូ ភ្នំដិន”មួយកន្លែងនេះមានខ្នង បង្អែករឹងមាំក្នុងខេត្តទើបហ៊ានបើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃដោយមិនខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងការបង្រ្កាបឡើយ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ល្បែងជល់មាន់បៀអាប៉ោងយូគីនិងល្បែងភ្នាល់ដាក់លុយជាច្រើនភេទទៀតលេងចាញ់ឈ្នះរាប់ពាន់.រាប់មុឺន ដុល្លារក្នុងមួយថ្ងៃៗមានក្រុមអ្នកញៀនល្បែងមកពីបណ្តាខេត្តនានាជិះម៉ូតូនិងជិះរថយន្តសេរីទំនើបៗប្រមូលផ្តុំគ្នាចូលលេងល្បែងក្នុង”កាសុីណូភ្នំដិន”យ៉ាងសប្បាយស្រែកហ៊ោកញ្រ្ចៀវកងរំពងមិនខ្លាច ញញើតអ្វីទាំងអស់ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមិនព្រមអនុវត្តន៍តាមបទបញ្ជានាយករដ្ឋមន្រ្តីនោះទេ។
ប្រភពខ្លះបន្តថា បើគ្មានការឃុបឃិតបើកដៃជាប្រព័ន្ធពីរអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ខេត្ត.គឺម្ចាស់ “កាស៊ីណូភ្នំដិន”មិនអាចហ៊ានបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងបានដូចសព្វថ្ងៃនេះបានឡើយ ធ្វើអោយប្រជា ពលរដ្ឋរស់នៅមូលដ្ឋានមាន ការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម. ឆក់. ប្លន់. លូច. គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដែលបញ្ហានេះលោក អ៊ូច ភា អភិបាលខេត្តតាកែវ.លោក ឈាង ផាន់ណារ៉ា ស្នងការនគរ បាលខេត្តតាកែវ និងលោក មេបញ្ជារការកងរាជអាវុធហត្ថខេត្តតាកែវ បើពិតមិនបានជាប់ ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់”កាសុីណូភ្នំដិន”ស្ថិតនៅភូមិ សាស្ត្រខាងលើអោយមានប្រសិទ្ធិភាពស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!