ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

រដ្ឋាភិបាលអាណត្តិទី៧គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ទើបឡើងកាន់តំណែងថ្មីភ្លាមពង្រាយកូនចៅបង្កើត”ប៉ុស្ដិ៍ជជុះ” គ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមករាជធានីភ្នំពេញដើម្បីស្រង់ដើម.!

កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួកគាត់រកសុីដឹកបន្លែផ្លែឈើសព្វថ្ងៃនេះស្ទើតែ រកប្រាក់ចំណេញលែងបានទៀតហើយព្រោះលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បង្កើត”ប៉ុស្តិ៍ជជុះ” គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិ សាស្ត្រខេត្តកណ្ដាល គាមយកលុយច្រើនដើម្បីស្រង់ដើម ព្រោះហេតុថាមុនលោកមកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល លោកត្រូវចំណាយទុនអស់យ៉ាងសន្ធឹកសន្ធាប់ទើប បានឡើងកាន់តំណែងខ្លាញ់មួយនេះ។ហេតុនេះហើយទើបលោកដាក់កម្លាំងដៃជើងចាំប្រដេញតាមកាក់ស្ទាក់ចាប់រថយន្តជំរិតយកលុយចូលហោប៉ាវឆៅៗដោយគ្មានវិក្កយបត្រ.ចុងសន្លឹកឬក្រដាស់ បង់ពន្ធចូលរដ្ឋអ្វីនោះទេ?ពោលគឺចាំជំរិត យកលុយស្រស់ៗតែម្ដងក្រោមហេតុផល (ពិនិត្យឯកសារពន្ធ)ជាក់ស្ដែងបង្កើត “ប៉ុស្តិ៍ជជុះ” ដុះស្នឹមនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយនៅទល់មុខ (វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយពីរថយន្ត ដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលមកកាន់រាជធានីភ្នំពេញ ដែលបើកលើ ដងផ្លូវជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញពីព្រំដែន! តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយកលុយចូលហោប៉ាវដើម្បីស្រង់ដើមទៅវិញទេ?។

ក្នុងនោះដែរលោក សំ កុសល បានបង្កើត” ប៉ុស្ដិ៍ជជុះ”នៅផ្លូវ ជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ដេញយក លុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើពី វៀតណាមចូលមកកាន់រាជធានីភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨នេះ។
អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែ ឈើគ្រឿងជ័រ”ពីប្រទេសវៀតណាម ចូលភ្នំពេញ ដោយប្រើរថយន្តសាំយ៉ុងគឺត្រូវបានដៃជើងរបស់លោក សំ កុសល មេសាខា គយដែលមានប៉ុស្ដិ៍ជជុះនៅផ្លូវជាតិលេខ ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល កំណត់អោយបង់លុយចំនួន ១៥០.០០០ រៀល ក្នុង១ជើងៗជាកំហិតមិនអាចតវ៉ាបាន អាជីវករអ្នកដឹកបន្លែផ្លែឈើដដែលពីវៀតណាម ចូលមកភ្នំពេញ តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏បានលើកឡើងស្រដៀងៗគ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ ៥តោន គឺត្រូវបានក្រុមមន្ត្រី គយដែលមាន”ប៉ុស្ដិ៍ជជុះ”ត្រង់ចំណុចខាង លើ កំណត់យកលុយក្នុង១ជើង១០០.០០០ រៀល យ៉ាងទៀងទាត់តាមការកំណត់របស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាលមិនអាចតវាបានឡើយ។
រថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងៗបង់លុយ៧០.០០០រៀល ជា កំហិត។បើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក សំ កុសល ប្រធានសាខាក្នុង១ជើង ២០.០០០ រៀលផងដែរ។
ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ? ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាង លើ ហៅដេញស្ទាក់ចាប់រថយន្ត (ពិនិត្យឯក សារពន្ធ) រួចកំណត់ឱ្យបង់លុយចូលហោប៉ាវ តែម្ដង! ។
ក្រុមអាជីវករបានបន្ថែុមទៀតថា ក្រោយ ដេញស្ទាក់ជាច្រើនលើករួចមកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែ បើករថយន្ត មកដល់ “ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយជជុះនៅចំណុចនោះគ្រប់ៗគ្នាមិនអាចខានបាន។

ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកប្រទេសកម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើត”ប៉ុស្តិ៍ជជុះ” ក្រោមហេតុផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាបសង្កត់កំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ ថ្ងៃៗ ដើម្បីស្រង់ដើមនិងចែក បក្សពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។ហេតុនេះហើយសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់លោក សំ កុសល មេសាខាគយខេត្តកណ្ដាលដែលកំពុងពង្រាយដៃជើងបង្កើត”ប៉ុស្តិ៍ជជុះ”ក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!