ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវស៊ើបអង្កេតអោយស៊ីជម្រៅប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងទើបឡើងកាន់ភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមករាជធានីភ្នំពេញស្រង់ដើម.!

ព្រៃវែង៖ ប្រភពពីក្រុមអាជីវករដែលរកសុី ដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេស វៀត ណាមឆ្លងកាត់ផ្លូវជាតិលេខ១ ចូលទៅកាន់រាជធានីភ្នំពេញបានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវ ជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយច្រើនៗដើម្បីស្រង់ដើមនិងឃុប ឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុង ដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹក ចេញពីទីក្រុងហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។

ប្រភពបង្ហើបអោយដឹងថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបឡើងកាន់តំណែងភ្លាមៗត្រូវបានអាជីវករនិងអ្នករកសុី ដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែង រិះគន់ ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ដោយក្នុងរថយន្ត ១គ្រឿងៗត្រូវបង់លុយរាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរ បើកភ្លើងខៀវមិនអោយ មន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ប្រភពខ្លះបានអោយដឹងទៀតថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅ ទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួកគេបង់លុយដាក់ ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោក ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងថា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានគេលាតត្រដាងភាពមិនប្រក្រតីរបៀបពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោកបណ្ដោយអោយ មេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើត អង្គភាពប្រឆាំងអំពើពុករលួយឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួច រាល់ហើយក៍ដោយ ក៏តម្រូវអោយ ឈប់ ឡានចូល បង់លុយអោយក្រុមមន្រ្តីគយឬសន្តិសុខ យាមតូបខាងមុខតម្រូវអោយ បង់លុយចំនួន ២០០,០០០ រៀល រុឺម៉ក ១ គ្រឿង រីឯម៉ូតូដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមសន្តិសុខ យាមខាងមុខនោះអោយ បង់លុយចាប់ពី ៨~១០មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែ ឈើវិញគឺត្រូវ បង់លុយចាប់ពី២០~៣០ មុឺនរៀលក្នុងមួយគ្រឿងៗតាមការកំណត់របស់លោកមេសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ជាកំហិតមិនអាចតវ៉ាបានឡើយ!ដោយគ្មានក្រដាស់ស្នាម ឬ វិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​មេសាខាគយបានបន្តអោយដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង លោកមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗការិយាល័យគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យ គយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីមានភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាង និងប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិកោះរការល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃ។

ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធនិងទំនិញ បង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរទេខាងបើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុស ច្បាប់យ៉ាងពេញបន្ទុក! ដោយឡែកថ្មីៗនេះមានការបែកធ្លាយភាពមិនប្រក្រតីពុករលួយក្រុមគយច្រកទ្វារព្រំដែនបន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយ ក្នុងមួយជើងចាប់ពី ៦៥ មុឺនរៀលទៅ១លានរៀល ពួកគាត់បានបញ្ជាក់ថា ការ បង់ លុយរបស់គាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិកយបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ។ព្រោះករណីខាងលើនេះឈ្មួញនិងអាជីវករសូមអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុប បំបាត់អំពើពុក រលួយតាមដង ផ្លូវចាត់វិធាន ការទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រី គយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការ ស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើមេៗការិយាល័យច្រក មុឺនជ័យច្រកបន្ទាយចក្រី.ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើក ដៃអោយក្រុមរបស់ខ្លួនប្រមូលលុយស្រង់ដើមប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!