ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីចុះស្រាវជ្រាវស៊ើបអង្កេតអោយសុីជម្រៅមេគយចល័តស្ថិតនៅលើផ្លូវជាតិលេខ ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាបយកលុយពីក្រុមអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញតាមរថយន្តសាំយ៉ុងតាមទំនើងចិត្ត.!

ខេត្តត្បូងឃ្មុំ៖ថ្មីៗនេះតាមប្រភពពីក្រុមឈ្មួញនិងអាជីវកររកសុីដឹកជញ្ជូនបន្លែផ្លែឈើទំនិញចេញចូលពីប្រទេសវៀតណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧បានស្នើដល់លោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយចល័តមួយកន្លែងនេះស្ថិតលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើ ពុករលួយប្រមូលលុយពីក្រុមអាជីវករម្ចាស់រថយន្តដឹកទំនិញឆ្លងដែនចេញពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជា ។

ទីតាំង(គយកុងត្រូលជជុះ)បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយ ក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាង ឆ្វេងដៃ។មហាជនជាច្រើនដាក់ ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយគយខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬ  ក៍ដាក់មកចាំសង្កត់ ក ឈ្មួញនិងអាជីវករ រកសុីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់ បង់ពន្ធគយប្រចាំច្រករួចរាល់ហើយឆ្លងកាត់លើកំណាត់ផ្លូវនេះត្រូវក្រុមគយចំណុចគាប យកលុយច្រើនៗបន្តទៀត ? ។

ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងបង់ឱ្យក្រុមគយនៅទីតាំងខាងលើចំនួន៨០មុឺនទៅ១ លានរៀល ដែលដឹកទំនិញចេញពីប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំង ឡាយដែលឆ្លង ដែនពីប្រទេសវៀតណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក័យ បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។ ហេតុម្ដេចបាន ជាមានពួកក្រុមគយចល័តនៅមិនឆ្ងាយពី គយព្រំដែនមួយកន្លែងទៀត ដែលចាំយក លុយស្រួលៗបន្ថែមទៀតនោះ ។
មជ្ឈដ្ឋាននានាថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើវាជាគយស្របច្បាប់បញ្ជាពីថ្នាក់លើមែននោះ ? គួរ តែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យងាយ ស្រួលអោយក្រុមឈ្មួញនិងអាជីវករក៍ដូចប្រជាពលរដ្ឋបានដឹង!។

គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿង ដែលបិទផ្លាកគយ តែមិន ឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិ យុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូលឈប់បង់ លុយជាហូរហែរនឹងយក លេស”ឯកសារត្រួតពិនិត្យពន្ធ”រថយន្តដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅជួបពួកមន្ត្រី គយប្រចាំការនៅទី នោះពោល (កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ)។

ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា (គយកុងត្រូលជជុះ)នៅទីនោះមិន បានត្រួតពិនិត្យរាល់ទំនិញនៃការក្រុមឈ្មួញ ដឹកជញ្ជូនអោយបានច្បាស់លាស់អ្វីនោះទេ? ពោលយកតែលុយពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវផាតិលេខ ៧ តាមការកំណត់របស់ក្រុមគយជជុះនៅចំណុចនោះជាការស្រេច ។ ទំនិញដែលនាំ ចូលពីប្រទេសវៀតណាមចូលមកប្រទេស កម្ពុជា ដូចជាគ្រឿង ឧបភោគ បរិភោគបន្លែ បង្ការជាដើមគឺក្រុមគយចំណុចនោះដឹងតែ ពីយកលុយ, មិន បានត្រួតពិនិត្យអ្វីទាំងអស់។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវនោះវាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស!។

ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបានថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រីកាំកុងត្រូល រីឯពួកលោកជាគយដឹងតែយកលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្រ្តីជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីក្រុមគយនៅចំណុចនោះឬទីកន្លែងនោះអោយម៉ត់ចត់ ផង។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយក្រុមមន្រ្តីគយ (កុង ត្រូលជជុះ) ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!