ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.!

លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់!ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅស្រុកពារាំងថាប្រព្រឹត្តអំពើពុករលួយ! បើទោះ បីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងរថយន្តនៅទីនោះ សុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វា ខ្ក្ក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម?តើពួកមន្ត្រីទាំងនោះមកធ្វើការមិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?

ប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឱ្យដឹងថាលោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំងនេះ។ ប្រភពពីក្រុមមន្ត្រីនៅមន្ទីរបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹក នាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅ រកវិធីសាស្ត្រគ្រប់ បែប យ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើនៗពីព្រោះវាជាមុខ មាត់របស់ស្ថានីយ៍ ជញ្ជីងថ្លឹងផងនិងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។

ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក ឡា សំអាត កាន់តំណែងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ប្រព្រឹត្តអំពើពុករលូយសម្បូរទ្រព្យសម្បត្តិលុយ ឡានវីឡាសេរីទំនើបៗបង្អួតស្រុកកំណើត។ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តមួយនេះទារលុយច្រើន ៗ!បើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ ។ ជាងនេះទៅទៀតបីទោះ បីមិនលើសទម្ងន់ក៏មិនត្រូវមន្រ្តីស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅទីនោះហាមាត់លូក ដៃសុំលុយថ្លៃបាយទឹកកាហ្វេជាប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមាន លើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិ លេខ៨ ព្រៃព្នៅបន់ឲ្យតែមានរថយន្តដឹក លើសទម្ងន់ដើម្បីសង្កត់ក យកលុយច្រើនៗតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រៃព្នៅពិត  ជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាតចំណែកឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើស ទម្ងន់ឬលើសតិចតួចអ្វីដែលសំខាន់នៅពេលដែលពួកគេរក លុយបានច្រើនៗគឺជាមោទន ភាពដោយមិនដឹង ថាលុយដែលបានច្រើននោះគឺជាការបំផ្លិចបំផ្លាញផ្លូវឡើយ។

រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស. លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់! បណ្ដោយអោយលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨និងបក្សពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។
ហេតុនេះហើយសូមលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុក រលួយលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកស្ថិតនៅផ្លូវជាតិ លេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងបយ់ទាំងថ្ងៃ ប្រព្រឹត្តអំពើ ពុករលួយហើយទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!