ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

កាសុីណូ”៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូ “៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានអោយដឹងថា កាស៊ីណូ”៣៣” ច្រកព្រំដែនស្វាយអាង៉ោងនៅតែបន្តបើកអោយពលរដ្ឋខ្មែរចូលលេង ល្បែងស៊ី សងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តថា កាសុីណូ “៣៣” ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនោះប្រហែលគ្មានច្បាប់អនុញាតផងក៍មិនដឹង?ប្រហែល ម្ចាស់កាសុីណូ “៣៣” មានខ្នងបង្អែករឹងមាំ នៅក្នុងខេត្តព្រៃវែងទេដឹង? ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃវែងអាណត្តិទី៧ ចាត់មន្ត្រីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបម្ចាស់ កាស៊ីណូ”៣៣”ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគគ្រឹក គគ្រេងផ្ទុយពីច្បាប់អនុញ្ញាតអោយមានប្រសិទ្ធភាព ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេ សនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទីតាំងកាស៊ីណូ”៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ជល់មាន់បៀអាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់បើកបង្កប់នៅក្នុងកាសុីណូ” ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផងទាន។

បើតាមប្រភពពីក្រុមញៀនល្បែងចេញចូលក្នុងកាសុីណូ “៣៣” បានបន្ថែមថា អ្នកដែលចេញចូលទៅល្បែងស៊ីសងភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរដែលញៀននឹងល្បែងជិះឡានជិះម៉ូតូសេរីទំនើបៗ រាប់ សិបគ្រឿងមកពីគ្រប់បណ្ដាខេត្តនានាចូលទៅលេងក្នុងកាសុីណូ”៣៣”ដោយសេរីយ៉ាងរំភើយជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរឡើយ។

ប្រជាពលរដ្ឋស្រុកកំពង់ត្របែក រងចាំមើលកណ្តាប់ដៃលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អាណត្តិទី៧ មានចំណាត់ ការបែបណាទៅលើម្ចាស់ កាស៊ីណូ”៣៣” ដែលបើកពង្វក់អោយពលរដ្ឋខ្មែរវីវក់វង្វេងចូលលេងល្បែងសុីសងក្នុងកាសុីណូ “៣៣” ផ្ទុយពីច្បាប់អនុញ្ញាត។ ឬទុកអោយម្ចាស់ “កាស៊ីណូ”៣៣” ធ្វើព្យុះភ្លៀងគៀងគរប្រមូលផ្ដុំពលរដ្ឋខ្មែរអោយចូលលេងល្បែងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងផ្សេងៗទៀតដែលបង្កការ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរចោរលូច.ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។

មជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ប្រហែលម្ចាស់ “កាស៊ីណូ” ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូន អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចរាល់អស់ហើយទេដឹង?បាននាំគ្នារក្សាភាពស្ងៀម ស្ងាត់ មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប ដើម្បី អោយស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
បញ្ហានេះដែលលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នង ការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង អាណត្តិទី៧ គួរ តែចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់”កាសុីណូ “៣៣” នៅច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ដែលបើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងខុសច្បាប់នេះអោយមានប្រសិទ្ធភាពផង ៕មាន

Filed in: សង្គម

Recent Posts

Bookmark and Promote!