ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

លោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងលោកវរសេនីយ៍ទោ នេត សុីថុន អធិការខណ្ឌ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀតណាមខុសច្បាប់”ចែលីហៅអាលី”ដែរឬ? ដែលមានអាសយដ្ឋាន: ផ្ទះលេខ ៣៤ ផ្លូវ១៦៤ សង្កាត់អូរឬស្សីទី៣.!

ភ្នំពេញ​ ៖​ ទីតាំងមេឆ្នោតវៀត​ណាមខុសច្បាប់មួយកន្លែង បើកដំណើរការលេងដុះស្លែជ្រកក្រោមស្លាក”លីហួរ” វេលុយ. ដាក់លុយ.ដកលុយ អាសយដ្ឋាន: ផ្ទះ លេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរ ឬស្សីទី៣ ខណ្ឌ​៧មករា បើកអោយក្រុម ញៀនល្បែងឆ្នោតវៀតណាមចេញចូលចាក់កត់ភ្នាល់យ៉ាងគគ្រឹកគគ្រេង មិន ទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានចាត់មន្រ្តីក្រោមឱវាទចុះមកធ្វើការទប់ស្កាត់និងបង្រ្កាបនៅឡើយទេ!។ពលរដ្ឋរងចាំមើលកណ្ដាប់ ដៃរបស់លោក ថេង សុថុល ចៅហ្វាយខណ្ឌ៧ មករានិងលោក នេត សុីថុន អធិការខណ្ឌ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀត ណាមឈ្មោះ(ចែលីហៅអាលី)អាស័យដ្ឋាន:ផ្ទះ លេខ៣៤ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សីទី៣ ដែរឬ? ជៀស    វាងពលរដ្ឋរិះគន់ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមានហ៊ុន ហយជាមួយមេឆ្នោតវៀតណាម មួយនេះទេដឹង? បានមិនព្រមបង្រ្កាប តាមបទបញ្ជានាយករដ្ឋមន្ត្រី!។

ប្រភពបានបន្តអោយដឹងថា មេឆ្នោត វៀតណាម ខុសច្បាប់ ជ្រកក្រោមស្លាក “លីហួរ”វេលុយ.ដាក់លុយ.ដកលុយ. មានឈ្មោះ (ចែលីហៅអាលី) មេឆ្នោត វៀតណាមដុះស្លែប្រចាំអូរឬស្សី ឌឿង ហែមបើកអោយក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដោយសេរី គ្មានមានការ​លាក់លៀមអ្វីឡើយ។ព្រោះថា បុគ្គលឈ្មោះ (ចែលីហៅអាលី) បានរត់ការបង់ សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់​ព័ន្ធរួចរាល់អស់ហើយ? ទើបបុគ្គលរូបនេះហ៊ានបើកឆ្នោតវៀត ណាមនិងឆ្នោតផ្សេងៗទៀតដំណើរការបានដោយរលូនមក ដល់សព្វថ្ងៃ!ទោះបីមានបទបញ្ជាថ្នាក់ព្រះឥន្រ្ទក៍ទីតាំងឆ្នោត វៀតណាមមួយនេះនៅតែបើកដំណើរការរលូនដដែល រីឯអាជ្ញាធរ​និងសមត្ថ កិច្ច​មូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ហាក់ត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ(ចែលី ហៅអាលី) ម្ចាស់ទីតាំងមេឆ្នោតវៀត ណាមដ៍ធំ ដុះស្លែប្រចាំសង្កាត់ អូរឬស្សី ទី៣ ខណ្ឌ៧ មករា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកមេឆ្នោតវៀត ណាមឈ្មោះ(ចែលីហៅអាលី)អាស័យដ្ឋាន:ផ្ទះ៣៤ផ្លូវលេខ១៦៤សង្កាត់អូរឬស្សីទី៣.ខណ្ឌ៧ មករា នៅតែបន្តបើកអោយក្រមញៀនល្បែងចេញចូលលេងចាក់កត់ភ្នាល់យ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ញានាយករដ្ឋមន្រ្តី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់! មិនព្រមចុះបង្ក្រាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផៃ្ទ ដាក់អោយថ្នាក់ក្រោមជាតិអនុ វត្តដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងមេឆ្នោត វៀតណាមបានស្នើដល់ នាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្ត្រីក្រោមចុះទប់ស្កាត់និងបង្រ្កាបទីតាំងភូមិសាស្រ្តខាងលើនេះផងទានដើម្បីអោយស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពទាំង៧ចំណុច។ព្រោះល្បែងសុីសងបង្កបញ្ហា​​អសន្តិសុខ សង្គមនិងអំពើចោរ កម្មចោរលួច​.ចោរឆក់.ចោរ ប្លន់​.ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហឹង្សាក្នុងគ្រួសារដើមចមកើតចេញ​ពីល្បែង សុីសងនេះឯង​ ។
ដូច្នេះពលរដ្ឋសង្ឃឹមថា លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ.ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប មេឆ្នោតវៀតណាមឈ្មោះ (ចែលីហៅអាលី)ដែលមានអាសយដ្ឋាន: ផ្ទះ លេខ ៣៤ ផ្លូវលេខ១៦៤ សង្កាត់ អូរឬស្សីទី៣ ខណ្ឌ៧ មករា ដែលមានភូមិសាស្ត្រខាងលើអោយមានប្រសិទ្ធ ភាពផងទាន!៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!