ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ឈ្មួញសម្រុកដឹកជញ្ជូនជ័រកៅស៊ូស្អុយឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វេភាគីដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការឃុបឃិតបើកដៃពីមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រក.!

ខេត្តត្បូងឃ្មុំ៖ទោះបីជាមានការរឹតបន្តឹងនៅតាមច្រកទ្វារទ្វេភាគីកម្ពុជា -វៀត ណាម ដើម្បីទប់ស្កាត់នូវការនាំទំនិញ គេចពន្ធចេញចូលយ៉ាងណា ក៏នៅតែមានការដឹកជញ្ជូនចេញតាមច្រករបៀងនិងច្រកទ្វេភាគីជារឿយៗ មិនដែលខានឡើយ ។ ជាក់ស្ដែងនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេសង្កេត ឃើញនៅតាមដងផ្លូវក្រាលកៅស៊ូ ត ភ្ជាប់ពីលេខ ៧ មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សធំៗសម្រុកដឹកជញ្ជូន ជ័រកៅស៊ូស្អុយចេញទៅលក់នៅប្រទេស វៀតណាមយ៉ាងរំភើយ ឆ្លងកាត់ច្រកទ្វេភាគីដូនរ័ត្នយ៉ាងស្រួលៗ មិនរំខានដល់សមត្ថកិច្ចដែលប្រចាំច្រកនោះទេ។

បើតាមប្រភពបានបង្ហើបអោយដឹងថា គយច្រកដូនរ័ត្នលោក គង់ សារឿន គឺជាអ្នកចាត់ចែងធំបំផុតក្នុងផលប្រយោជន៍ អំពីបញ្ហាជ័រកៅស៊ូស្អុយនិងផលិត ផលទំនិញផ្សេងៗចេញ-ចូលតាមច្រកដូនរ័ត្ននេះអ្នកដែលអស់លោកមន្ត្រីគយទទួលបានផលប្រយោជន៍ គឺគេអនុញ្ញាតឲ្យឆ្លងដែនដោយស្រួល ដោយឡែកអ្នកដែលមិនបានផលប្រយោជន៍មិនត្រូវអនុញ្ញាតនោះទេត្រូវអោយត្រឡប់ថយក្រោយ យកជ័រស្អុយទៅលក់ឲ្យរោងចក្រមួយកន្លែងនៅឯស្រុកតំបែរមិនខានឡើយគេតែងតែឃើញទិដ្ឋភាពយ៉ាងដូច្នេះកើតមាននៅច្រកទ្វេភាគីដូនរ័ត្នជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋនៅតំបន់នោះបានបន្តឲ្យដឹងថា តាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំកន្លងទៅគេសង្កេត ឃើញឈ្មួញធំៗដឹកជ័រកៅស៊ូស្អុយដែលមើលទៅជាលក្ខណៈគ្រួសារ យកទៅលក់នៅប្រទេសវៀតណាមចេញតាមច្រកទ្វេភាគីដូនរ័ត្ន ដោយមិនមានការរារាំងណាមួយពីកម្លាំងមន្ត្រីសមត្ថកិច្ចក៏ដូចជាកម្លាំងគយប្រចាំច្រកនោះទេ? ដោយគេលើកហេតុផលថា លក្ខណៈតូចតាចគ្រួសារតែ ប៉ុណ្ណោះដែលពលរដ្ឋលក់គ្រាន់បានលុយដោះស្រាយជីវភាពគ្រួសារ។

ប្រភពបានទម្លាយឲ្យដឹងទៀតថា ជាក់ស្ដែងមានរថយន្តវេរអងខ្នាតយក្សចំនួន២គ្រឿងដឹកជ័រកៅស៊ូស្អុយ រាប់ រយតោនចេញពីប្រទេសកម្ពុជា ដោយ បើកតាមផ្លូវក្រាលកៅស៊ូកាលពីថ្មីៗនេះ ដោយចេញទៅបន្ត បន្ទាប់គ្នា។ នៅតាម ដងផ្លូវគេឃើញមានកម្លាំងសមត្ថកិច្ចបានឲ្យរថយន្តដឹកជ័រកៅស៊ូនេះឈប់ ហើយថតរូបបន្ទាប់ មកអនុញ្ញាតឱ្យរថយន្តនេះបន្ត ដំណើរទៅមុខទៀត ។ គេឃើញមានកម្លាំងសមត្ថកិច្ចក៏ដូចជាគយប្រចាំច្រកដូនរត័្ន បានបើកបារ៉ាស់ចំហយ៉ាងធំដោយឱ្យរថយន្តដឹក ជ័រកៅស៊ូដែលមិនទាន់កែច្នៃនេះ ចូលទៅក្នុងប្រទេសវៀតណាមយ៉ាងរំភើយតែម្ដង គឺមិនមានការទប់ស្កាត់នោះទេ។

សូមបញ្ជាក់ថា កន្លងមកមានរថយន្តដឹក ជ័រកៅស៊ូធុនតូចជាងនេះចំនួនពីរថយន្តបម្រុងនឹងឆ្លងដែនចូលទៅកាន់ប្រទេស វៀតណាមតាមច្រកក្នុងស្រុកមេមត់ តែត្រូវបានកម្លាំងជំនាញគយ បានឃាត់រថយន្តទាំងពីរគ្រឿងមិនឲ្យចេញទៅ វៀតណាមនោះទេ ហើយបានឲ្យម្ចាស់ជ័រ កៅស៊ូនាំយកមកលក់នៅសិប្បកម្មកែច្នៃកៅស៊ូក្រែបមួយកន្លែងក្នុងស្រុកតំបែរ ដោយតម្រូវឲ្យចេញជាកៅស៊ូក្រែបសិនទើបអនុញ្ញាតឲ្យចេញទៅវៀតណាម៕

Filed in: សង្គម

Recent Posts

Bookmark and Promote!