ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

សង្វៀនមាន់ជល់ខុសច្បាប់មួយកន្លែងស្ថិតនៅខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅឃុំក្រាំងយូវ បានអោយដឹងថា បុគ្គលដែលហ៊ាន បើក ល្បែងមាន់ជល់ខុសច្បាប់នៅខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល ប្រហែល មានខ្នងបង្អែករឹងមាំ ហើយ ទើបហ៊ានបើកល្បែងសុីសងតាមទំនើងចិត្ត! ចំណែកឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ជាងស្តែង នៅរសៀល ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ នេះ ទីតាំងល្បែងមាន់ជល់ខុស ច្បាប់ ដុះស្លែ ដែលស្ថិតនៅខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ដែលកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងពេញបន្ទុក បើកលេងរាល់ថ្ងៃ ធ្វើអោយប្រជាពលរដ្ឋរិះគន់ថា បើគ្មានការ ឃុបឃិតគ្នាជាប្រព័ន្ធ មានខ្នងបង្អែករឹង មាំ ទេនោះ ម្ល៉េះម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងមាន់ជល់ ខុសច្បាប់ នៅលើទឹកដី ស្រុកស្អាង ខេត្តកណ្តាល បានឡើយ។

មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុង ឃុំក្រាំងយូវ ស្រុកស្អាង ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែល សម្ងំទទួល លាភសក្ការៈពីបុគ្គលម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយទេដឹង ? ទើបមានបើកល្បែងសុីសងដូចជាមាន់ជល់ ខុសច្បាប់ បណ្តោយអោយក្រុមញៀនល្បែងទាំងនោះទៅលេងយ៉ាងគគ្រឹក គគ្រេង គ្មានការបង្ក្រាប។

ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃមានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង បញ្ហាអសន្តិសុខ សង្គមនិងអំពើចោរ កម្ម.ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារជា ដើមចមកើតចេញពីល្បែង សុីសងនេះឯង។

អង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វ ផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប?ដូច្នេះប្រជាពលរដ្ឋក៏ដូចមហាជននានាសំណូមពរទៅដល់ឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល.លោក គួច ចំរើន អភិ បាលនៃគណៈអភិបាល ខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ជួយចាត់កម្លាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ ជល់ ខុសច្បាប់ មួយកន្លែងនេះស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!