ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!

ព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញចូលប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេីុបអង្កេតនូវភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា សាខាគយខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាបយកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើ កំបុិចកំប៉ុកដើម្បីស្រង់ដើមនិងឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរ អនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយ ចំនួនទៀតដឹកចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាន់តំណែងដុះស្លែនោះត្រូវបានអាជីវករ រកសុីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែងកំពុងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់ លុយរាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើង ខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។

ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅ ទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងទើបហ៊ានបណ្ដោយអោយមេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកបើកដៃអោយឈ្មួញធំៗនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីទំនិញពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកគយតម្រូវអោយឈប់ឡានចូលបង់លុយអោយក្រុម មន្រ្តីគយឬក្រុមជនសុីវិលយាមតូបខាងមុខអោយបង់លុយចំនួន ២០០,០០០មុឺនរៀល ទៅ៣០០,០០០មុឺន រៀល .រុឺម៉ក ១ គ្រឿង ដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមជនសុី វិលយាមខាងមុខនោះអោយបង់លុយចាប់ ពី៨មុឺន~១០មុឺនរៀលក្នុងមួយជើងៗសម្រាប់ រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី២០ មុឺន~៣០មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​ មួង ដារ៉ា បានបង្ហើបអោយដឹងថា លោក មួង ដារ៉ា ចំណាយដើម ទុនអស់ច្រើនសន្ធឹកសន្ធាប់ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ លោក មួង ដារ៉ា ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័ យគយនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើ ពុករលួយច្រើន បែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃផងដែរ។

ប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមដោយរលូន។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរនោះទេ!បើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ដោយឡែកនាពេលថ្មីៗនេះមានបែកធ្លាយភាពមិនប្រក្រតីពុករលួយក្រុមគយច្រកទ្វារព្រំដែនបន្ទាយ ចក្រីទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេសវៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺនរៀលទៅ១ លានរៀល ពួកគាត់បានបញ្ជាក់ថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅ ទៀតនោះទេ? ដែលបញ្ហានេះក្រុមឈ្មួញនិងអាជីវករអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុក រលួយក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការស្រាវជ្រាវសេីុបអង្កេតអោយសុីជម្រៅទៅលើ មេៗការិយាល័យគយច្រកមុឺនជ័យមេការិយាល័យគយច្រកបន្ទាយចក្រី. មេការិយាល័យគយច្រកកោះរការ និងច្រករបៀងផ្សេងៗទៀតក្រោមការ គ្រប់គ្រងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃដាក់មន្រ្តី គយនិងជនសុីវិលរបស់ខ្លួនប្រមូលលុយស្រង់ដើមតាមរបៀបអំពើពុករលួយជិះសេះ លែងដៃ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!