ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញតូចតាចបានឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័តផ្ទៃប្រទេសតំបន់៦បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធខុសច្បាប់ ពង្រាយមន្រ្តីគយនិងជន សុីវិល ដាក់ក្បាលឡានចេញក្រៅ ចាំប្រដេញ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែ ឈើបន្តិចបន្តួចទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់គាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយ។

ប្រភពពីឈ្មួញរកស៊ីដឹកបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយបានឲ្យដឹងថា លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ”បានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដា ខេត្តនានា ក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅ ចាំដេញកាក់គាប ឡានដឹកទំនិញណា ដែលបើកហួសមិនចូល បង់លុយហើយត្រូវពិន័យមួយគុណនិងច្រើន ដងជាការព្រមាន។

ប្រភពអាជីវករកាលពីកន្លងទៅថ្មីៗនេះថា ទំនិញក្នុង១រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅទីតាំងខាងលើចំនួន ៨០ ម៉ុឺនទៅ១ លានរៀលដែលដឹក ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំងឡាយដែលឆ្លងដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋ អ្វីទាំងអស់។ហេតុម្ដេចបានជាមានក្រុមមន្រ្តី គយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀតដែលចាំយកលុយស្រួលៗបន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលមិនខ្វល់អ្វីទាំអស់។

សូមបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការ ដឹកទំនិញ បន្លែ ផ្លែឈើ ឥវ៉ាន់ចាប់ហួយនិង ឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំមានច្រកដូនរ័ត្ន ច្រកទ្វេរភាគីដូង៧ដើមច្រកស្អំច្រកអន្តរជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូលជាដើម ៘

ប្រភពពីអាជីវករបានបន្ថែមទៀតថា រាល់ការដឹកទំនិញតាមផ្លូវជាតិលេខ៧ឆ្ពោះ ទៅ តាមបណ្តាខេត្តនានាពួកគាត់ព្រួយបារម្ភនូវក្តីកង្វល់ខ្លាំងណាស់ពីការដេញគាបជំរិតទា ប្រាក់របស់ក្រុមមន្រ្តីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តផ្ទៃប្រទេសនិងបក្ខពួក គេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះមិនបានហូរចូលរដ្ឋផងទេដឹង? ព្រោះថារាល់ការ ផាក់ពិន័យទាំងនោះគេមិនដែលឃើញលោក គយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណ ផាកពិន័យនោះឲ្យពួកគាត់នោញឡើយ។

ប្រភពអាជីវករដដែលបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តផ្ទៃប្រទេសបើអ្នកមិនធ្លាប់រកស៊ីទេគឺមើលមិនដឹងឡើយ ព្រោះគ្មានស្លាកសញ្ញាអ្វីសំគាល់នោះទេ?មានតែ ឡាននិងជនស៊ីវិលធម្មតាដាក់អំពូលភ្លើង២ គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។ ប្រភពបន្តថា មេគយតំបន់៦ ពង្រាយមន្រ្តី គយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាប យកលុយពីរថយន្តដឹកទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ហើយ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញ ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួករបស់លោកគយនិងជនសុីវិល ប្រចាំនៅចំណុចខាងលើនេះ កំពុងល្បីល្បាញ យ៉ាងខ្លាំងដែលជាហេតុនាំឲ្យ បាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។

ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័តផ្ទៃប្រទេសតំបន់៦កំពុងសប្បាយ​ចិត្តប្រមូល យកលុយពីរថយន្តដឹកទំនិញទាំងស្រប ច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀត ណាមរាប់សិបគ្រឿង​ក្នុងមួយថ្ងៃៗចូលហោ ប៉ៅរបស់មន្ត្រីគយចែកគ្នាធ្វើ មានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួន។រាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយផាកពិន័យមិនបានបង់ពន្ធចូលថវិការរដ្ឋឡើយ ពោលគឺតែងតែ សម្រួលយកលុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញ ។ គួររំលឹកថា រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើត្រូវបង់ចាប់ពី ៨០ ម៉ឺនទៅ១ម៉ឺនរៀល ក្នុងមួយរថយន្តគឺត្រូវ តែបង់ឲ្យខាងលោក មេគយ ឲ្យខានតែបាននិងតាមការកំណត់ បើមិនបង់លុយទេមិនអាចដឹកទំនិញបានឡើយ។

ពាក់ព័ន្ធករណីខាងលើនេះទើបអាជីវករអំពានាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គគួរដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតីពុករលួយ លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ” មេ គយចល័តផ្ទៃប្រទេសប្រចាំនៅតំបន់៦ និងបក្ខពួកផងទាន។ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”ប្រធានគយចល័តផ្ទៃប្រទេសប្រចាំ ៦តំបន់និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!