ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បើកភ្លើងខៀវឱ្យរថយន្តយីឌុបឈ្មួញជនជាតិថៃ ចេញចូលដឹកជញ្ជូនធ្យូងយ៉ាងពេញបន្ទុក.!

ប្រភពពីពលករខ្មែរចេញចូលប្រទេសថៃបានអោយដឹងថាលោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បិទភ្នែកបើកដៃអោយរថយន្តយីឌុបឈ្មួញជនជាតិថៃ ចូល ដឹកធ្យូងក្នុងដីខ្មែរយ៉ាងគគ្រឹកគគ្រេង។ បើ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តយីឌុបរបស់ឈ្មួញថៃបានចូល ក្នុងទឹកដីខ្មែរ ដើម្បីដឹកជញ្ជូនធ្យូងចេញ ទៅប្រទេសថៃ សកម្មភាពបែបនេះបាននឹងកំពុងកើត មាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ។ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ លោក ឯម បញ្ញារិទ្ធ ត្រូវគេរាយការណ៍ថា  ជាអ្នកបិទភ្នែក បត់ដុំដៃ ឲ្យមានបទល្មើស តាមរយៈរថយន្តដឹកធ្យូងថៃធំៗឆ្លងដែនទាំងនេះចូលទឹកដីខ្មែរ ដើម្បីដឹកធ្យូងត្រឡប់ ទៅប្រទេសថៃវិញ។ ជាងនេះទៅទៀត អភិបាល ខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ចាប់តាំងពីចូលកាន់តំណែងនាគ្រាកន្លងមក នេះ ហាក់ដូចជាមិនទាន់បានធ្វើអ្វី ឲ្យស្របទៅតាមកំណែ ទម្រង់របស់រាជរដ្ឋាភិបាលនៅឡើយទេ។

ប្រភពរាយការណ៍ទៀតថា ឈ្មួញនៅក្នុងដីខ្មែរបាន រៀបចំឃ្លាំងមួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងដែន។ ហើយពួកឈ្មួញបានប្រមូលធ្យូងពីបណ្ដាព្រៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមាន ជ័យ យកមកលាក់ទុកក្នុងឃ្លាំងនៅជិតក្បែរ ៗច្រកទ្វារព្រំដែនអូរស្មាច់។ កាលកន្លងមកពួកឈ្មួញតែងតែប្រើរថយន្តខ្មែរ ដើម្បីដឹកធ្យូងឆ្លងដែនចូលទៅក្នុងទឹកដីថៃ។ ប៉ុន្តែមួយរយៈក្រោយនេះសេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញថៃ បានប្រើរថយន្តធំៗម៉ាក យីឌុបថៃផ្ទាល់តែម្ដង ចូលមកទឹកធ្យូងក្នុងទឹកដីខ្មែរតែម្ដង ដោយមិនខ្វល់ខ្វាយអំពីបញ្ហាច្បាប់ទម្លាប់អ្វីនោះឡើយ។ ការមិនខ្វល់អំពីច្បាប់ទម្លាប់នេះក៏ព្រោះតែពួកមន្ត្រីខ្មែរនៅច្រកទ្វារព្រំដែនប្រព្រឹត្តអំពើពុករលួយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោមការចាត់ ចែងរបស់លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្ថិត ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ និងហែរហមដោយលោក ចាប វណ្ណៈ មេ នគរបាលអន្តោប្រវេសន៍នៅច្រកមួយនេះមិនអើរពើរចំពោះ បទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្នុងការ ទប់ស្កាត់បទល្មើសឆ្លងដែននោះឡើយ។

ប្រភពរាយការណ៍ថា បច្ចុប្បន្ននេះរូបភាពនៃការដឹកជញ្ជូនធ្យូងពីប្រទេសកម្ពុជា ទៅប្រទេសថៃ ហាក់ដូចជាកាន់តែគឃ្លើនដែល លើកមុនៗហាក់ ដូចជាមានការបិទបាំងខ្លះ ប៉ុន្តែមួយរយៈចុងក្រោយនេះពួកឈ្មួញធ្វើសកម្មភាពជាចំហ ដោយប្រើរថយន្តយីឌុបរបស់ឈ្មួញថៃចូលទឹកដីខ្មែរតែម្ដង។ រីឯរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា ហាក់ដូចជាមិនទាន់ធ្វើកំណែទម្រង់អំពីបញ្ហានេះនៅឡើយ។

ក្រៅពីបញ្ហាធ្យូងឆ្លងដែនជាចំហនេះក៏មានបញ្ហាពលករឆ្លងដែនម្នាក់ដែលមានលិខិត ឆ្លងដែន (passport) ត្រូវបង់ឲ្យសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូស្មាច់ចំនួន 100 បាត ហើយពលករដែលមានបណ្ណឆ្លងដែន (border pass) ក៏ត្រូវបង់ជូនមន្ត្រីនៅទីនោះ 50 បាតផងដែរ។ ក្រៅពីនោះជនបរទេសម្នាក់ដែលឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ត្រូវបង់ 300 បាត បើនិយាយអំពីបញ្ហាដែលត្រូវបង់លុយ ជូនមន្ត្រីរាជការនៅច្រកព្រំដែនអូរស្មាច់នេះមានគ្រប់ប្រភេទរួមទាំងទំនិញចេញចូលជាពិសេ សពលករឆ្លងដែនដែលមិនអាចអត់ឱនឱ្យបាននោះទេ។ ប្រភពខ្លះឲ្យដឹងថា ១ថ្ងៃៗ មានពលកររាប់រយនាក់ដែលត្រូវធ្វើដំណើរឆ្លងដែនទៅធ្វើការនៅប្រទេសថៃពលករឬពលរដ្ឋខ្មែរខ្លះមានប៉ាស្ព័រត្រូវបង់ 100 បាត ស្របពេលដែលពលករខ្មែរដែលត្រូវចេញ,ចូលជាប្រចាំ ក៏ត្រូវបង់50 បាតដែរនៅគ្រា ដែលពួកគាត់មានប័ណ្ណឆ្លងដែន (border pass)។

បើតាមប្រភពរាយការណ៍ថា វាជាអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ដែលឈ្មួញជនជាតិថៃមិនមែនត្រឹមតែចង់បានឃ្យូងខ្មែរយកទៅប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែមានចេតនាបំផ្លិចបំផ្លាញធនធាន ព្រៃឈើនៅកម្ពុជាទៀតផង។ រីឯអស់លោកមន្ត្រីខ្មែរគួរ យ៉ាងដូចជា លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ក៏ដូចជាពួកមន្ត្រីរដ្ឋបាលព្រៃឈើនៅតំបន់នោះមិនខ្វល់អំពីដំណើរឆ្ពោះទៅរកមហន្តរាយ នៃធនធានធម្មជាតិខ្មែរនោះឡើយ។ ករណីនេះប្រជា ពលរដ្ឋនៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមាន ជ័យ រំពឹងថា ស្ថាប័នក្រសួងមានសមត្ថកិច្ចនឹងពិនិត្យមើលករណីនៃដំណើរទៅ រកការ រលំរលាយធនធានធម្មជាតិនិងអំពើពុក រលួយរបស់មន្ត្រីនៅប្រចាំច្រកព្រំដែនអន្តរជាតិអូរស្មាច់នោះផង។ហេតុនេះហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុក រលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់ស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!