ខេត្តតាកែវ ៖ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារបានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងរីកបណ្ដែតពេញលើផ្ទៃទឹកបង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកបុរីជលសាខេត្តតាកែវបទល្មើសដែលមានខ្នងបង្អែករឹងមាំពីសមត្ថកិច្ចជំនាញ និងមេខ្លោងហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរដែនដីស្រុកបុរីជលសារក៏ដូចជារដ្ឋបាលខេត្តតាកែវនោះឡើយ។ រួមទាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរដែនដី បិទភ្នែកបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទ អណ្ដែតពេញលើផ្ទៃទឹក សូម្បីតែនៅក្រោយរដ្ឋបាលសាលាស្រុកបុរីជលសារក៏គេសង្កេតឃើញមានបទល្មើសនេសាទអណ្ដែតពេញផ្ទៃទឹកផងដែរ។
ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះ បីជារដូវបិទនេសាទក៏ដោយ ក៏មានអ្នករក របរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំង ឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិន ហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្តអោយដឹងថា ការដាក់សាច់ក្រឡា ញឹកបាន ព្រោះមានមន្ត្រីធ្វើការនៅស្ថាប័នប្រដាប់អាវុធនៅខេត្តតាកែវ នៅពីក្រោយជាអ្នករត់ការទើបហ៊ានបែបនេះ ហើយបើមិន មែនជាបក្សពួកគេទេ សូម្បីតែរកលៀស រកខ្ចៅ ខ្យង ក៏មិនបានផង។ បើតាមប្រភពថា បុរសម្នាក់ឈ្មោះ សុខ ឡេះ ជាអ្នករត់ការបង់សួយសារជូនមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទូទាំងខេត្តតាកែវ។
ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមានការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹមតែអាជ្ញាធរដែនដីនោះទេដែលត្រូវលោក សុខ ឡេះ ដើរតួរសម្របសម្រួលដើម្បីមិនឲ្យលេចឮដល់អ្នកដទៃ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកបុរីជលសារនេះដែរ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅ ដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតនៅខាង ក្រោយលំនៅដ្ឋានប្រជាពលរដ្ឋនោះព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។
ហេតុដូច្នេះទើបប្រជានេសាទលក្ខណ: គ្រួសារស្នើដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ គួរពិនិត្យស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់មន្រ្តីក្រោមឱវ៉ាទដែលបណ្តោយអោយមានបទល្មើសពេញលើផ្ទៃទឹកក្នុងខេត្តតាកែវមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបនោះផងទាន។បើតាមប្រភពពីមន្ត្រីរាជការនៅខេត្តតាកែវបានខ្សឹបខ្សៀវថា លោក សុខ ឡេះ គឺជាតួឯកដ៏សំខាន់ក្នុងការសម្របសម្រួលដើម្បីឲ្យមាន បទល្មើសនេសាទ នៅក្នុងខេត្តតាកែវទាំង មូល។ ករណីនេះមិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ នៅស្រុកផ្សេង ទៀតដូចជា៖កោះអណ្ដែត,អង្គរបុរី…ក៏លោក សុខ ឡេះ ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង បទល្មើសនេសាទនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។ ជាងនេះទៅទៀតគឺមិនមែនទើបតែឆ្នាំនេះនោះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយគឺក្រោមការគ្រប់គ្រងដឹកនាំ បែងចែកផលប្រយោជន៍របស់លោក សុខ ឡេះ។គេមិនដឹងថាតើលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែមកកាន់តំណែងថ្មីៗនិងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវរួមទាំងលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕មានត





