ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ចាន់ តារា មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ស្វាយរៀង៖ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ បានឲ្យដឹងថា ចាប់​តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​ រហូតមក ដល់​ខែកក្កដា ឆ្នាំ​២០២៤ នេះ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​សម្រុក​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រៃ​វ​ល្លិ៍ យ៉ាងគំហុក​ដោយសារ​មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទើប​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ញញើត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ឡើយ​។​ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រព្រឹត្តរបៀបអំពើពុករលួយ​របស់​លោក ហេង សំបូរ និង​លោក ចាន់ តារា ទាល់ តែសោះ​។​

តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ​គឺ​លោក ចាន់ តារា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តតាម របៀបពុករលួយ​យ៉ាង​ពេញ បន្ទុក​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែនអន្តរ ជាតិ​ព្រៃ​វ​ល្លិ៍ បង់ពន្ធ​មិន​ដល់ ៥០ ភាគរយ​ផង​ទេ​! ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក ចាន់ តារា យ៉ាង​រលូន​។ ចំណែក​លោក ហេង សំបូរ​ ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បណ្តោយ​ឲ្យ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ចាន់ តារា បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង​សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទេ​នោះ​គឺ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ហ៊ាន​ប្រព្រឹត្ត​របៀបអំពើ​ពុករលួយ​តាមរបៀប​ជិះ សេះ​លែងដៃ​ដូច​សសព្វថ្ងៃនេះបានឡើយ។

​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សុំ​ការយោគយល់​ពី​លោក ចាន់ តារា ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួលបាន​ផល​ចំណេញ​ច្រើន ហើយ​ឈ្មួញ​តូច តាច​ត្រូវ​ប្រឈម​នឹង​ការ​គាប​សង្កាត់​យក​លុយ​លើ​តុ​ក្រោម​តុ​គ្មាន​ទីបញ្ចប់​។ បញ្ហា​នេះ​ដែរលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង​ព្រោះ​ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយ​របស់​លោក ចាន់​តារា មេ​គយ​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខេត្ត​ស្វាយរៀង ជា​រឿង​មិន​អាច​បិទបាំង​បាន​នោះទេ​៕

Filed in: សង្គម

Recent Posts

Bookmark and Promote!