ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញតូចតាចបានឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័តតំបន់៦បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លង ដែនខុសច្បាប់ ពង្រាយមន្រ្តីគយនិងជនសុី វិល ចាំប្រដេញកាក់ស្ទាក់ចាប់ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់គាប យកលុយប្រព្រឹត្តរបៀបអំពើពុករលួយ។
ប្រភពពីអាជីវករនិងឈ្មួញរកស៊ីដឹកបន្លែផ្លែឈើ ឥវ៉ាន់ចាប់ ហួយបានឲ្យ ដឹងថា លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” បានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តតាមដងផ្លូវនានា ក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាល ឡានចេញមកក្រៅ ចាំដេញកាក់គាបស្ទាក់ ឡានដឹក ទំនិញណា ដែលបើកហួសមិនចូលបង់លុយត្រូវពិន័យមួយគុណនិងច្រើន ដងជាការព្រមាន។ក្រុមអាជីវករបន្តថាកន្លងទៅទំនិញក្នុង១រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅទីតាំងខាងលើចំនួន៨០ មុឺនទៅ ១ លានរៀលដែលដឹកទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជារាល់ទំនិញ ទាំងឡាយដែលឆ្លងដែនពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់ហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋអ្វីទាំងអស់។ហេតុអ្វីបានជាមានមន្រ្តីគយចល័តនៅមិនឆ្ងាយពី គយព្រំដែនមួយកន្លែងទៀតដែលចាំដេញ កាក់យកលុយពួកគាត់ស្រួលៗបន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលប្រព្រឹត្តរបៀបអំពើពុករលួយ។
គួរបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំមានច្រកដូនរ័ត្ន ច្រកទ្វេរភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរ ជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូល.ច្រករបៀងផ្សេងៗទៀតជាប្រភពចំណូលលោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” និងបក្សពួក។
ប្រភពពីអាជីវករបានបន្ថែមទៀតថា រាល់ការ ដឹកទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅរាជធានីភ្នំពេញពួកគាត់ព្រួយបារម្ភខ្លាំងណាស់ពីការដេញគាបជំរិត ទាលុយរបស់ក្រុមមន្រ្តីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តតំបន់៦និងបក្ខពួក គេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះមិនបានហូរចូលរដ្ឋផងទេដឹង? ព្រោះថារាល់ការ ផាកពិន័យទាំងនោះគេមិនដែលឃើញលោក គយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណ ផាកពិន័យនោះឲ្យពួកគាត់ឡើយ។
ប្រភពអាជីវករដដែលបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិន ធ្លាប់រកស៊ីទេគឺមើលមិនដឹងថាកន្លែងនោះជាអ្វីឡើយ ព្រោះគ្មានស្លាកសញ្ញាសំគាល់នោះទេ? មានតែឡានក្រុមមន្រ្តីគយនិងជនស៊ីវិល ធម្មតាដាក់អំពូល ភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។ប្រភពបន្តថា មេគយតំបន់៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយឃុបឃិតបើក ដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរនឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួករបស់លោកគយប្រចាំនៅចំណុចខាងលើនេះកំពុង សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័ត តំបន់៦ កំពុងសប្បាយចិត្តប្រមូលយកលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀតណាមរាប់សិបគ្រឿងក្នុងមួយថ្ងៃៗចូលហោប៉ៅមន្ត្រីគយ ចែកគ្នីគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួន។រាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗគយផាកពិន័យមិនបានបង់ពន្ធចូលថវិការរដ្ឋឡើយ ពោលគឺតែងតែសម្រួលយក លុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញ ។
គួររំលឹកថា រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាត្រូវបង់ចាប់ពី ៨០ ម៉ឺនទៅ១ម៉ឺនរៀល ក្នុងមួយរថយន្តគឺត្រូវតែបង់ឲ្យខាងលោកមេ គយ ឲ្យខានតែបានតាមការកំណត់ បើមិន បង់ទេមិនអាចដឹកទំនិញបានឡើយ។
ពាក់ព័ន្ធករណីខាងលើនេះទើបអាជីវករអំពានាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេ សលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តដុះស្លែប្រចាំតំបន់៦ និងបក្ខពួកផងទាន។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ” មេគយចល័តប្រចាំ ៦តំបន់និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត




