ស្វាយរៀង៖ប្រភពពីអាជីវករនិងឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀង តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយ រៀងថា បើទោះ បីជារថយន្តពួកគាត់ដឹកមិនបានលើសទម្ងន់ក៏ក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះក៍តម្រូវអោយបង់ លុយតាមការកំណត់របសប្រធាន.អនុប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងផ្លូវជាតិលេខ ១សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត មិនអាចរំលងបាន។
ប្រភពបន្តថា ប្រធាន.អនុប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ ១ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែង ដៃ។រថយន្តដឹកលេីសទម្ងន់ឬមិនលេីស ទម្ងន់ក៍ត្រូវក្រុមប្រធាន. អនុប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តចំណុចខាងលើតម្រូវអោយបង់លុយតាមការកំណត់មិនអាចតវ៉ាបាន។ ការដែលប្រធាន.អនុប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ដហ៊ានធ្វើអ្វីៗបានតាមចិត្តនោះដោយសារមានការបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងផងដែរ! ទើបប្រធាន.អនុធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គាញ់ ក្រុងបាវិត ខេត្តស្វាយរៀងនិងបក្សពួកហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
តាមប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានបង្ហើបអោយដឹងថា ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ រកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូលលុយឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផងនិងមានចំណូលដាក់ក្នុងហោ ប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ផង។ក្រុមអ្នកបើក រថយន្តភាគច្រើនបានព្យាយាមបើកគេចវាងតាមផ្លូវផ្សេងព្រោះតែក្រុមមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងទារលុយចច្រើនៗបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើរថយន្តដឹកមិនលើសទម្ងន់ក៏មិនត្រូវហា មាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនអាច លើសដល់ថ្នាក់រាប់តោននោះទេ។ចំណែកឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចនោះបន់ឲ្យតែមានរថយន្តដឹកទំនិញលើសទម្ងន់ដើម្បីសង្កត់កយកលុយតែប៉ុណ្ណោះ។បញ្ហាពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនេះពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀតនឹងស្ពាន ខូចខាតជាបន្ដបន្ទាប់ ។
បញ្ហានេះហើយទើបឈ្មួញនិងអាជីវកររកសុី ដឹកជញ្ជូនទំនិញតូចធំសូមស្នើដល់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានគណៈ កម្មការសម្របសម្រួលស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹងលោក ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវនោះ គួរដាក់មន្រ្តីជំនាញ ចុះស្រាវជ្រាវ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. អនុប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ៕មានត




