ខេត្តត្បូងឃ្មុំ ៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំកោងកាង បានអោយដឹង ថា មានបុគ្គលដែលហ៊ានបើកល្បែងសុីសង ជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអន ឡាញប្រហែលជាមានខ្នងបង្អែករឹងមាំ នៅពីក្រោយទេីបបុគ្គលនោះហ៊ានបើកអោយក្រុម ញៀនល្បែងបើកលេងតាមអំពេីចិត្ត។ទីតាំងល្បែងសុីសងជល់មាន់និងឡូតូ ខុសច្បាប់តាមប្រព័ន្ធអនឡាញនៅ ចំណុចជុំវិញផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ផ្តើមដំណើរការកក្រើកឡើងវិញហេីយ ក្រោយពីបានស្ងប់ស្ងាត់មួយរយ: ។ប៉ុន្តែនាពេលនេះកំពុងបើកដំណើរការអោយក្រុមអ្នកញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងទាំងចាស់ ក្មេង ចូល លេងល្បែងភ្នាល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារស្រែកហ៊ោក ញ្ជ្រៀវកងរំពង មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមក ទប់ស្កាត់និងបង្រ្កាបនៅឡើយទេ! ធ្វេីឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិ សុខ សង្គមនិងអំពើចោរកម្ម.ចោរលួច. ចោរ ឆក់. ចោរ ប្លន់.ចោរគាស់ផ្ទះគ្រឿងញៀននិងប្រើអំពេីហឹង្សាគ្រួសារជាដេីមចមកើតចេញពីល្បែងសុីសងនេះឯង ។
ប្រភពបានបន្តថា ទីតាំងល្បែងស៊ីសងមាន់ ជល់និងឡូតូ ខុសច្បាប់តាមប្រព័ន្ធអនឡាញនៅចំណុចជុំវិញផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅតែបន្តបើកអោយក្រុមញៀនល្បែងលេងរាល់ថ្ងៃ មិនញញើតអ្វីទាំងអស់ដោយរលូនយ៉ាងរំភើយ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនទាន់ចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់ទីតាំងខាងលើនិងក្រុមញៀនល្បែងមាន់ជល់និងឡូតូ.ខុសច្បាប់តាមប្រព័ន្ធអន ឡាញដែលប្រមូលផ្តុំគ្នាចូលទៅលេងល្បែង សុីសងនៅទីនោះឡើយទេ! ប្រហែលម្ចាស់ បនល្បែងសុីសងមាន់ជល់និងឡូតូ.ខុស ច្បាប់តាប្រព័ន្ធអនឡាញបានផ្ដល់ប្រយោជន៍ ខែ ថ្ងៃ អោយអស់ហើយទេដឹង? ទើបមិនទប់ស្កាត់និងបង្រ្កាបនោះ។
ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើរដល់លោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ.លោកឧត្តសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់នៅក្នុងភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមាហាផ្ទៃ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញ ទបបញ្ជាដល់ អភិបាល រាជធានី.ខេត្ត ទាំង អស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងគ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ.ស្រុកបណ្ដែតបណ្ដោយអោយមានល្បែងសុីសងមាន់ជល់និងឡូតូ.ខុសច្បាប់តាមប្រព័ន្ធបើកដំណើរការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹគគ្រេងមិនទាន់ធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថកិច្ចទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដាយក្រសួងមហាផ្ទៃនោះទេ៕មានត