ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់(ហៅសិទ្ធ) មេគយចល័តតំបន់៦ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយពីក្រុមអាជីវករនិងឈ្មួញរកសុីដឹកបន្លែផ្លែឈើនិងទំនិញតាមរថយន្តសាំយ៉ុងយ៉ាងពេញបន្ទុក.!

ខេត្តត្បូងឃ្មុំ៖ តាមប្រភពពីក្រុមឈ្មួញនិងអាជីវកររកសុីដឹក ជញ្ជូនបន្លែផ្លែឈើទំនិញចេញចូលពីប្រទេសវៀតណាមឆ្លងកាត់លើកំណាត់ ផ្លូវជាតិលេខ៧ អំពាវនាវដល់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើ ពុករលួយនិងក្រសួងពាក់ព័ន្ធនានាគួរដាក់ការស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីរបៀបពុករលួយរបស់ក្រុមមន្រ្តីគយចល័តមួយកន្លែងស្ថិតនៅលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ (ហៅសិទ្ធ)មេគយចល័តតំបន់៦កាន់តំណែងដុះស្លែ ដែលប្រព្រឹត្តរបៀបអំពើពុករលួយប្រមូលលុយពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

ទីតាំង(គយចល័តកុងត្រូលជជុះ)បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ។មហាជនជាច្រើនដាក់ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយ គយចល័តខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬក៍ដាក់មកចាំសង្កត់ ក ឈ្មួញនិងអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់បង់ពន្ធគយប្រចាំច្រករួចរាល់ហើយ ហើយឆ្លងកាត់លើកំណាត់ផ្លូវនេះត្រូវក្រុមគយចល័តចំណុចនោះ គាបយកលុយច្រើនៗបន្តទៀត ? ។

ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងត្រូវបង់ឱ្យក្រុមគយនៅទីតាំងខាងលើចំនួន៨០មុឺនទៅ១ លានរៀល ដែលដឹកទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំង ឡាយដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកខ្មែរនោះសុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួច ហើយដែរ? ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយពួក គាត់ បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក យប័ត្របង់ពន្ធរដ្ឋអ្វីទាំងអស់។ ហេតុម្ដេចបានជាមានពួកក្រុមគយចល័ត នៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតដាក់ហោប៉ាវចែកគ្នាធ្វើ មានបានយ៉ាងសុខស្រួលមិនខ្វល់អ្វីទាំងអស់ ។

មជ្ឈដ្ឋានខាងក្រៅថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយ លដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើ ជាគយចល័តបញ្ជាពីថ្នាក់លើមែនោះ? គួរតែលើកស្លាកទីស្នាក់ការឲ្យ បានច្បាស់លាស់និងសមរម្យងាយស្រួលអោយក្រុមឈ្មួញនិងអាជីវករក៍ដូចប្រជាពលរដ្ឋបានដឹងផង!។

គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿង ដែលបិទស្លាកគយ ប៉ុន្តែមិន ឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិយុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូលឈប់បង់លុយជាហូរហែរគឺយកលេស “ត្រួតពិនិត្យឯកសារពន្ធ” រថយន្តដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅជួបពួកមន្ត្រីគយប្រចាំការនៅទីនោះពោល (កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ)។

ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា (គយកុងត្រូលជជុះ)នៅទីនោះមិន បានត្រួតពិនិត្យរាល់ទំនិញដែលក្រុមឈ្មួញ ដឹកជញ្ជូនអោយបានច្បាស់លាស់អ្វីនោះទេ? ពោលយកតែលុយពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៧ តាមការកំណត់របស់លោក ព្រាប គារ៉ាត់ (ហៅសិទ្ធ)មេគយចល័តតំបន់៦ និង (ក្រុម គយជជុះ)នៅចំណុចនោះជាការស្រេច ។ ទំនិញដែលនាំចូលពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជា ដូចជាគ្រឿងឧបភោគ បរិភោគបន្លែ បង្ការជាដើមគឺក្រុមគយចំណុចនោះដឹងតែពីយកលុយ, មិនបានត្រួតពិនិត្យអ្វីទាំងអស់ ។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវតាមបទកដ្ឋានបច្ចេកទេសនេះវាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពប្រជាពលរដ្ឋទូទាំងប្រទេស!។

ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបានថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រីកាំកុងត្រូល ឯណ្ណោះវិញទេ? រីឯពួកលោកជាគយដឹងតែ យកលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្រ្តីជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីក្រុមគយនៅចំណុចនោះឬទីកន្លែងអោយម៉ត់ចត់ផង។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់ វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយក្រុមមន្រ្តីគយ (កុងត្រូលជជុះ) ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយនេះផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!