ព្រៃវែង៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញចូលប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ ១ ចូលទៅកាន់ទីផ្សារនានាឆ្ពោះទៅរាជធានីភ្នំពេញបានអំពាវនាវដល់ថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុក រលួយដាក់ការស្រាវជ្រាវសេុីបអង្កេតនូវភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មួង ដារ៉ា មេសាខាគយខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិត នៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ប្រព្រឹត្តរបៀបអំពើពុករលួយដាក់ពង្រាយ មន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានាក្នុងភូមិសាស្រ្តខេត្តព្រៃវែង គាប យកលុយអាជីវករនិងឈ្មួញតូច តាចដឹកបន្លែផ្លែឈើកំបុិចកំប៉ុកដើម្បីស្រង់ដើមនិង ឃុបឃិតអោយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរជាពិសេស ដឹកឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ប្រភពបន្តអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាន់តំណែងដុះស្លែនោះត្រូវបានអាជីវករ រកសុីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែងកំពុងរិះគន់ថាត្រូវប៉ាន់ប្រមូលលុយដាក់ ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិន ផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំ ជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្រ្តីគយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើទោះបីត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹង មិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងទើបហ៊ានបណ្ដោយអោយមេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកបើកដៃអោយឈ្មួញធំៗនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹក ជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះ បីទំនិញពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកគយតម្រូវអោយឈប់ឡានចូលបង់លុយអោយក្រុម មន្រ្តីគយឬក្រុមជនសុីវិលយាមតូបខាងមុខអោយបង់លុយចំនួន ២០០,០០០មុឺនរៀល ទៅ៣០០,០០០មុឺន រៀល .រុឺម៉ក ១ គ្រឿង ដឹកបន្លែត្រូវក្រុមលោកគយនិងក្រុមជនសុី វិលយាមខាងមុខនោះអោយបង់លុយចាប់ ពី៨មុឺន~១០មុឺនរៀលក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី២០ មុឺន~៣០មុឺនរៀល ក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបានដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ាបានបង្ហើបអោយដឹងថា លោក មួង ដារ៉ា ចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រើគ្រប់វិធីសាស្រ្តដើម្បីស្រង់ដើម។ លោក មួង ដារ៉ា ទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្នមិនបានចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័ យគយនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយច្រើន បែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះលែងដៃផងដែរ។
ប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមដោយរលូន។ រីឯលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរនោះទេ!បើកដៃអោយឈ្មួញនាំចេញចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ដោយឡែកនាពេលថ្មីៗនេះមានបែកធ្លាយភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយច្រកទ្វារព្រំដែនបន្ទាយ ចក្រីទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេសវៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ មុឺនរៀលទៅ១ លានរៀល ពួកគាត់បានបញ្ជាក់ថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យបត្របង់ប្រាក់ពន្ធរដ្ឋនោះទេ។ ដូច្នេះហើយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅ ទៀតនោះទេ? ដែលបញ្ហានេះក្រុមឈ្មួញនិងអាជីវករអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុក រលួយក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយៗដាក់ការស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅទៅលើ មេៗការិយាល័យគយច្រកមុឺន ជ័យមេការិយាល័យគយច្រកបន្ទាយចក្រី. មេការិយាល័យគយច្រកកោះរការ និងច្រករបៀងផ្សេងៗទៀតក្រោមការ គ្រប់គ្រងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកដៃដាក់មន្រ្តីគយនិង ជនសុីវិលរបស់ខ្លួនប្រមូលលុយស្រង់ដើមតាម របៀបអំពើពុករលួយជិះសេះលែងដៃ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕មានត







