ត្បូងឃ្មុំ៖ ប្រភពពីឈ្មួញនិងអាជីវករដែលនាំចូលបន្លែផ្លែឈើ និងទំនិញពីប្រទេសវៀត ណាមតាមច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុង បានអោយដឹងថា សម្រាប់បន្លែផ្លែឈើ១រ៉ឺម៉ក ត្រូវបង់លុយចាប់ពី៨ម៉ឺនរៀល ទៅ១០ ម៉ឺនរៀល .រថយន្តសាំយ៉ុងត្រូវបង់ចាប់ពី២០ ម៉ឺនរៀលទៅ៣០ ម៉ឺនរៀល និងរថយន្តធំបង់ចាប់ពី៣០មុឺនរៀលទៅ៥០ មុឺនរៀល តាមការកំណត់របស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ជាកំហិតមិនអាចតវាបាន។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្តថា លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិង ជនសុីវិលគាបយកលុយពីពួកគាត់ដោយគ្មានការយោគយល់ឡើយ ហើយបើកដៃអោយមេឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។
ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករតូចតាចអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមេត្តាពិនិត្យចាត់វិធានការស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ស ថេន និងបក្ខពួក ប្រព្រឹត្តរបៀបអំពើពុករលួយផងទាន។
ប្រភពដដែលបានបន្តអោយទៀតថា បន្លែផ្លែ ឈើនិងទំនិញឈ្មួញនាំចូលពីប្រទេសវៀត ណាមតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រឈមនឹងការលំបាកកាន់តែខ្លាំងដោយសារសមត្ថកិច្ចច្រើនស្ថាប័នប្រចាំការនៅច្រកនិងសមត្ថកិច្ចតាមដងផ្លូវគាបយកលុយលើតុក្រោមតុច្រើនៗតាមការកំណតមិនអាចរំលងបានធ្វើអោយពួកគាត់ជួបហា នីភ័យខ្លាំងជាងពេលមុនៗ។បញ្ហានេះលោកឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍គួរស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយ របស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងដែលប្រព្រឹត្តរបៀបពុករលួយ។មួយរយៈចុងក្រោយនេះលោក ស ថេន និងបក្ខពួកអង្គុយចាំរាប់ក្បាលរថយន្តឈ្មួញដឹកទំនិញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរគាបយក លុយតាមអំពើចិត្ត គ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងបានឡើយ។
ប្រភពមន្រ្តីដែលស្និតលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងបានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោក ស ថេន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអង្គភាពប្រឆាំងអំពើ ពុករលួយឡើយ។ ចំណែកលោកឧត្តមសេនីយ៍ ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល អភិបាលខេត្តត្បូង ឃ្មុំ រក្សាភាពស្ងៀមស្ងាត់!បណ្ដោយលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងធ្វើអ្វីៗតាមអំពើចិត្តព្រោះដឹងថាលោក ស ថេន មានខ្នងបង្អែកក្រាស់គ្រែលទើបធ្វើទង្វើមិនប្រក្រតី ពុករលួយរបស់លោក ស ថេន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ដែលបញ្ហានេះទើបក្រុមអាជីវករអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយ នូវតាមដងផ្លូវ គួរចាត់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងទាន។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត




