ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ ផ្លូវទូទាំងប្រទេសដើរជញ្ជក់កាក់ល្អិតមិនលើកលែង.!

ភ្នំពេញ៖ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែតាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។

ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតៗដែលខ្លះគេជន ស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាមច្រកព្រំដែនចេញ-ចូលនិងខ្សែផ្លូវជាតិសំខាន់ ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។ ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយមន្ត្រីឯកសណ្ឋាន គយធ្វើ សកម្មភាពជាចំហ ចរចាជា មួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាងថា ជាការខិតខំប្រឹងប្រែងរកចំណូល ជូនជាតិ។ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជក់សំណែនមិន ឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។

រឿងនេះងាយយល់ទេ ប្រសិន បើគ្មានការបើកដៃពីលោក នូ សុីថា មន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំ ចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តនោះបានឡើយ។ភាពមិនប្រក្រតីពុករលួយរបស់លោក នូ សុីថា មានជំនាញខាងពុករលួយឲ្យមន្ត្រី ជំនិតៗរបស់ខ្លួនទៅអនុវត្តន៍ កាលពេលកន្លងមកនេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ដោយចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិចបន្តួច ឆ្លងដែនមានការប្រតាយប្រតប់គ្នានាគ្រាកន្លងទៅ។ បើតាមសេចក្តីរាយ ការណ៍បន្ថែមថា មួយរយៈពេលក្រោយនេះសកម្មភាពគយ បានធ្វើអោយរំជើបរំជួលខ្លាំងនៅក្នុងចំណោមអ្នករកស៊ីព្រោះ តែការគាប សង្កត់ខ្លាំងហួស ហេតុទៅលើពួកគាត់។

ប្រភពរាយការណ៍ថា គយដែលជាកូនចៅ របស់លោក នូ ស៊ីថា ចងក្រងជាប្រព័ន្ធនៃការតាម ដានសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ ដោយមិនឲ្យផុតមួយរថយន្តណាឡើយ។ ពួកគេប្រើជនស៊ីវិលបន្លំខ្លួនដើម្បីឃ្លាំមើលការដឹកជញ្ជូនទំនិញរបស់ឈ្មួញនៅតាមច្រកព្រំដែនរវាងប្រទេសជិត ខាងគ្រប់ទីកន្លែង។ បន្ទាប់មកមន្ត្រីគយតូចតាចទាំងនោះ បានទាក់ទងទៅឈ្មួញដោយយកឈ្មោះរបស់លោក នូ ស៊ីថា ទៅគំរាមកំហែងអ្នករកស៊ីដឹកទំនិញឲ្យបងប្រាក់ឲ្យពួកខ្លួន។ ពួកគេតែងតែនិយាយថាវាជាវិធានការថ្មីឬចំណាត់ការថ្មីរបស់លោក នូ ស៊ីថា ដើម្បីរួម ចំណែកប្រមូលពន្ធជូនជាតិ។ ប៉ុន្តែពួកឈ្មួញដែលរកស៊ីដឹងយ៉ាងប្រាកដថា គឺមិនមែនដើម្បីប្រមូលលុយជូនជាតិអ្វីទេផ្ទុយទៅវិញជាការប្រមូលលុយដាក់ហោប៉ៅរបស់ក្រុមលោក នូ ស៊ីថា នោះផ្ទាល់តែប៉ុណ្ណោះ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!