ព្រៃវែង៖ ប្រធាននិងអនុប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើ ពុករលួយ។ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ តែងតែរអ៊ូរទាំ និងមន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ១ចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ។
បើទោះបីជារថយន្តដឹកលើសទម្ងន់ឬមិន លើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់អោយក្រុមមន្រ្តីប្រចាំការនៅទីនោះថ្លៃបាយទឹកនិងកាហ្វេមិនរំលងបានផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមបំផុត? សួរថាតើមន្ត្រីបំរើការងារនៅស្ថានីយ៍ជញ្ជីថ្លឹងរថយន្តនៅចំណុចភូមិក្រសាជេទ ឃរំចេក ស្រុកព្រះស្ដេច មិនបានទទួលប្រាក់បៀវត្សទេឬ ? បានជាក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចខាងលើតែងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាងប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអ្វីទាំងអស់នោះ។
ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានអោយដឹងថា ដោយ សារមានការឃុបឃិតគ្នាជាប្រព័ន្ធនិងបើកដៃ ពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែ ទើបប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហ៊ានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់ប្រព្រឹត្តរបៀបអំពើពុករលួយ មិនខ្វល់ការរិះគន់ពីមហាជនអ្វីទាំងអស់ ។ហើយប្រើវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីប្រមូល លុយឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផង និងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាម បើករថយន្តគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចមួយកន្លែងនេះទារលុយច្រើន ៗបើទោះបីមានការលើសទម្ងន់បន្តិចបន្តួចក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃផងដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច មិនដល់ថ្នាក់រាប់តោននោះទេ។ ប៉ុន្តែពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច ឃុំរំចេក ស្រុកព្រះស្ដេច បន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់កយក លុយតែប៉ុណ្ណោះ។
ពាក់ព័ន្ធមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ១នៅចំណុច ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង នេះពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀត ឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យខូចខាតផ្លូវដទៃទៀត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះតម្រូវអោយឈ្មួញនិងអាជីវករបង់ លុយតាមការកំណត់របស់ប្រធាននិងអនុប្រធានមិនអាចតវ៉ាបាន?ទោះបីមិនលើស ទម្ងន់ឬលើសតិចតួចក៏ដោយត្រូវតែបង់មិនរំលងបាន។នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹង ថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះឡើយ ។
ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរពិនិត្យស្រាវជ្រាវប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងផ្លូវជាតិលេខ១ភូមិក្រសាជេទ ឃរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងផង!ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់វិធានការប្រធាន.អនុប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ភូមិក្រសា ជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួក ដែលប្រែក្លាយទៅជាស្ថានីយ៍ ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃនេះ ផងទាន៕មានត






