ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដាក់ពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិងជនសុីវិលដើរប្រមូលសេដ្ឋកិច្ចពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែផ្លែឈើត្រីសាច់ ~ ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

កណ្តាល ៖ ប្រភព​ពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ ផ្លែ ឈើ ត្រីសាច់~ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្តាលអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាចុះសិក្សាស្រាវ ជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួកឃុបឃិតគ្នា ជា មួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្ត សាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកខ្មែរ តាមច្រកមួយនេះយកទៅចែក ចាយលើទីផ្សារនានានិងឆ្ពោះទៅកាន់រាជធានីភ្នំពេញផងដែរ ។

ប្រភពបានបន្តអោយដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកនេះមានច្រើនពិសេសមន្រ្តីនគរ បាល​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តង!និងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវាបាន។ ដោយសារមានការបើកភ្លើង ខៀវពីសំណាក់មេធំៗខាងលើចាំជួយបិទបាំងនូវទង្វើមិនប្រក្រតីរបៀបពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិជ្រៃធំហ៊ាន​ធ្វេី​អ្វីៗតាម​អំពេីចិត្ត!មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។​​

ប្រភពពីមន្ត្រីរាជការក្នុងខេត្តកណ្ដាលបានខ្សឹបខ្សៀវថា បើ​គ្មាន​កា​របេី​កដៃពីសំណាក់មេធំៗខាងលើដែលឃុបឃិត​គ្នាជា​ប្រព័ន្ធនោះទេម្លះលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ជ្រៃធំ មិនហ៊ានធ្វើ​អ្វីៗស្រេច​តែ​អំពើចិត្ត​បានឡើយ ចំណែកឯលោកស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល រក្សា​ភាព​ស្ងៀមស្ងាត់ផងដែរ ។​ប្រភព​ពីក្រុម​ឈ្មួញ​និង​អាជីវករបានបន្តទៀត ថា ទោះបីទំនិញ​ពួកគាត់បានបង់ពន្ធ​គយត្រឹមត្រូវរួចរាល់ហើយក៏ដោយក៏ចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ក្រោម​តុ តាម​ការកំណត់​របស់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជ្រៃធំមិនអាចតវាបាន ។​

ប្រភពពីមន្ត្រីនៅ​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានបន្ថែមទៀតថា លោកនាយប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិ​ជ្រៃធំ ប្រើ​តួនាទី. អំណាច​ ប្រព្រឹត្តរបៀបអំពើលុយពុករលួយដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហើយ ឃុបឃិតបើកដៃអោយឈ្មួញធំៗដឹកជញ្ជូនទំនិញចេញពី​ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងច្រករបៀងនិងច្រកផ្សេងៗទៀតនៃខ្សែរក្រវាត់ខេត្តកណ្ដាលគឺជាប្រភពចំណូលដ៍ធំរបស់​លោកនាយ​ប៉ុស្ដិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំដែល​មានឥទ្ធិពលមានខ្នងបង្អែក​រឹងមាំ គ្មានអ្នកណាហ៊ាន​ប៉ះពាល់ឡើយ ទុក្ខអោយក្ដោប​សេដ្ឋកិច្ច​ម្នាក់ឯងដាក់​ក្នុង​ហោប៉ៅ​ធ្វើមានធ្វើបានយ៉ាងសុខស្រួល ។

​ហេតុនេះហើយទើបក្រុមអាជីវករតូចតាចអំពាវនាវដល់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយដាក់មន្រ្តីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនេះផង។ព្រោះថាលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បាន​សហការ​ជាមួយសមត្ថកិច្ច​ពាក់ព័ន្ធប្រចាំច្រកកំពុងសាងភាពល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុក។ហេតុនេះសូមលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវអោយ សុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើ ពុករលួយរបស់មេប៉ុស្ដិ៍នគរបាលច្រកទ្វារជ្រៃធំនេះផងទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!