ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តតំបន់ ៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ឡានគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ខេត្តត្បូងឃ្មុំ៖ ប្រភពពីអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើនិងទំនិញបានឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តតំបន់ ៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្រ្តី គយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់គាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយ។

ប្រភពបានបន្តឲ្យដឹងថា លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ”បានពង្រាយមន្រ្តីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា នៅក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅចាំដេញកាក់ស្ទាក់ ឡានដឹកទំនិញណា ដែលបើកហួសមិនព្រមចូលបង់លុយហើយត្រូវពិន័យមួយគុណនិងច្រើនដងជាការព្រមាន។ក្រុមអាជីវករបានបន្តអោយដឹងទៀតថាកាលពីកន្លងទៅទំនិញក្នុង១ រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅចំណុចទីតាំងខាងលើចំនួន ៨០ មុឺនទៅ ១ លានរៀល ដែលទំនិញដឹកចេញពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជា រាល់ទំនិញទាំងឡាយដែលឆ្លងដែនពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់ហើយដែរ? ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេចុះហេតុអ្វីបានជាមានក្រុមមន្រ្តីគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀតដែលចាំយកលុយពួកគាត់បន្ថែមទៀតដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលបំផុត។

គួរបញ្ចាក់ថា នៅក្នុងតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែឈើ ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីរប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំមានច្រកដូនរ័ត្ន ច្រកទ្វេរភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរ ជាតិត្រពាំងផ្លុង”ហៅស្ពានដែក”ច្រកបឹងជ្រោងនិងច្រកចាន់មូល.ច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” និងបក្សពួក។

ប្រភពពីអាជីវករដដែលបានបន្ថែមអោយ ដឹងទៀតថា រាល់ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការដេញគាបជំរិតទា លុយរបស់ក្រុមមន្រ្តីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធ” មេគយចល័តតំបន់៦និងបក្ខពួក ត្រូវបានគេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះប្រហែលចូលរដ្ឋតិចជាងចូលហោប៉ៅ ព្រោះ ថារាល់ការផាកពិន័យទាំងនោះគេមិន ដែលឃើញលោកគយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។
ប្រភពអាជីវករបានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេគឺមើលមិនដឹងថាកន្លែងនោះជាអ្វីឡើយព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ?មានតែឡានក្រុមមន្រ្តីគយនិងជនស៊ីវិល ធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។ ប្រភពបន្តថា មេគយតំបន់៦ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយឃុបឃិតបើក ដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរនឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកលោក គយប្រចាំនៅចំណុចខាងលើនេះដែលកំពុង សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនក្នុង ១ ឆ្នាំៗ។
ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក ព្រាប គារ៉ាត់”ហៅសិទ្ធ”មេគយចល័ត តំបន់៦ កំពុងសប្បាយ​ចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទពីរវៀតណាមរាប់សិប  គ្រឿង​ក្នុងមួយថ្ងៃៗចូលហោប៉ៅមន្ត្រីគយ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួនរាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗ គយផាកពិន័យមិនបានបង់ពន្ធចូលថវិការ រដ្ឋឡើយ ពោលគឺតែងតែសម្រួលយកលុយច្រើនៗរួចដោះលែងឲ្យរួចទៅវិញ ។

គួររំលឹកថា រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាត្រូវបង់ចាប់ពី ៨០ ម៉ឺនទៅ១ម៉ឺនរៀល ក្នុងមួយរថយន្តគឺត្រូវតែបង់ឲ្យខាងលោកមេ គយចល័ត ឲ្យខានតែបានតាមការកំណត់ បើមិនបង់ទេមិនអាចដឹកទំនិញបានឡើយ។
ពាក់ព័ន្ធករណីខាងលើអាជីវករអំពានាវដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តដុះស្លែប្រចាំតំបន់៦ និងបក្ខពួកផងទាន។ ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវ ការពន្យល់បកស្រាយពីលោក ព្រាប គារ៉ាត់ “ហៅសិទ្ធិ”មេគយចល័តប្រចាំ ៦តំបន់និងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!