ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

“កាសុីណូ”ច្រកទ្វេភាគីព្រំដែនសំរោង ស្រុកចន្ទ្រា បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចច្រក រក្សាភាពស្ងៀមស្ងាត់.!

ខេត្ត​ស្វាយរៀង ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ បានឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងជល់មាន់ និង​ល្បែង​ផ្សេងៗទៀតបង្កប់នៅ ក្នុង”កាស៊ីណូ” ប្រហែលមាន​ខ្នងបង្អែក​រឹងមាំនិង​មាន​ឥទ្ធិ ពលនៅពីក្រោយហើយទើប​ហ៊ាន​បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយរលូនចំណែកអាជ្ញាធរនិងសមត្ថកិច្ច​ពាពាក់ព័ន្ធនៅ​ច្រកទ្វេភាគីព្រំដែនសំរោងក្នុងស្រុកចន្ទ្រា បានរក្សា​ភាព​ស្ងៀមស្ងាត់​។​

ប្រភពព័ត៌មានពីស្រុក​ចន្ទ្រា បាន​បង្ហើប​ឲ្យដឹងថា​ លោក​ សុខ ម៉ក់ មេប៉ុស្តិ៍​នគរបាល​ច្រកទ្វេភាគីព្រំដែនសំរោង និង​មន្ត្រីនៅក្នុងមូលដ្ឋាន សម្ងំ​ទទួលផលប្រយោជន៍​ខ្លះៗជាថ្ងៃ ជាខែ ពី​ម្ចាស់​ទីតាំង “កាស៊ី ណូ” មួយកន្លែងនេះទើបបើក​ល្បែង​ស៊ីសងបានដោយរលូនជល់មាន់ បៀ​រ អាប៉ោងនិងហ្គេម​បាញ់​ត្រី អោយក្រុមអ្នកញៀនល្បែងដែលជាពល រដ្ឋខ្មែរនិង​ជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមាន ប៉ាស្ព័រសម្រុកចូលទៅលេង​ល្បែងស៊ីសងក្នុងកាស៊ីណូគ្មានស្លាកយីហោមួយនេះដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកទ្វេភាគីព្រំដែនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ។

មហាជនក៏ដូចប្រជាពលរដ្ឋ​រស់នៅក្បែរប៉ុស្តិ៍​នគរបាល​ច្រកទ្វេភាគីព្រំដែសំរោង​ ស្រុកចន្ទ្រារិះគន់​ចំៗ​ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែករឹងមាំនោះទេ ម្ចាស់ទីតាំង”កាស៊ីណូ”និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង ស៊ីសងបង្កប់ជល់មាន់ បៀរ អាប៉ោងនិងហ្គេមបាញ់ត្រីនៅ ក្នុងទឹកដី ស្រុកចន្រ្ទា   ខេត្តស្វាយរៀង បានឡើយ។

ប្រភពប្រជាពលរដ្ឋដដែល បានឲ្យដឹងថា បុគ្គលដែលបើកល្បែងសុីសងជល់មាន់ បៀ​រ អាប៉ោង.ហ្គេម​បាញ់​ត្រី បង្កប់នៅក្នុង”កាស៊ីណូ”កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមឆ្លងដែន ចេញចូល​មក​លេង​អនាធិបតេយ្យ ខ្លះ​មានប៉ាស្ព័រ និងខ្លះទៀតមិនមានប៉ាស្ព័រ យ៉ាងអនាធិបតេយ្យបំផុត។​ហេតុដូច្នេះហើយសូមអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំ ស្រុក​ចន្ទ្រា គួរ​ត្រួត​ពិនិត្យឡេីងវិញចំពោះ​ជនអន្តោប្រវេសន៍ វៀតណាមឆ្លងដែនសម្រុកចេញចូល​មក លេងល្បែងសុីសងខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័រយ៉ាងគគ្រឹក គគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានពាក់ព័ន្ធ ប្រចាំច្រកទ្វេភាគីព្រំដែនសំរោង បានរក្សា​ភាព​ស្ងៀមស្ងាត់។ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រា​ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បញ្ហា អសន្តិសុខ សង្គម ក្នុងមូល​មូលដ្ឋាន ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះគ្រឿងញៀន​និងអំពើហិង្សាគ្រួសារជាដើម ចមកើតចេញពីល្បែងសុីសងនេះឯង ។​

ហេតុនេះហើយទើបប្រជាពលរដ្ឋ​មូលដ្ឋានស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង ស្នើដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង រួមនិងលោក ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង ជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះទប់ស្កាត់​និងបង្រ្កាប ម្ចាស់កាស៊ីណូគ្មានស្លាកយីហោបង្កប់ល្បែងស៊ី សងជល់មាន់ បៀ​រ អាប៉ោងនិងហ្គេម​បាញ់​ត្រី នៅ​ក្នុងកាស៊ីណូដែលនៅអមសងខាងប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែសំរោងក្នុងស្រុក​ចន្ទ្រា​ ខេត្ត ស្វាយរៀង គ្រប់គ្រង​ដោយ លោក​ សុខ ម៉ក់ ជាបន្ទាន់ផង ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!