ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

កាសុីណូគ្មានស្លាកយីហោស្ថិតនៅក្នុងភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តស្វាយរៀង ៖ ល្បែងសុីសងខុសច្បាប់មួយកន្លែងបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លញអត់ប៉ាស្ព័រឆ្លងដែនចេញចូលលេងល្បែងយ៉ាងអនាធិបតេយ្យផ្ទុយពីច្បាប់អនុញ្ញាតរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់! បណ្ដោយអោយបុគ្គលរូបនោះបើកល្បែងសុីសងយ៉ាងគឃ្លើនទៅនឹងបទបញ្ជាសម្ដេចមហាបវរធិប តី ហ៊ុន ម៉ាណែត ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា កាសុីណូគ្មានស្លាក់យីហោដែលបង្កប់ល្បែងសុីសងជាច្រើនប្រភេទបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងសុីសងដោយសេរី មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ល្បែងសុីសងមាន់ជល់ បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រចេញចូលលេងល្បែងគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក! ប្រហែលបុគ្គលនោះអាងខ្នងបង្អែករឹងមាំ និងមានអំណាចធំហើយទើបហ៊ានបើកល្បែងសុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោ បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចេញចូលលេង ល្បែងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.និងប្រឆាំងនាយករដ្ឋមន្ត្រី។

កាសុីណូមួយនេះមានទីតាំងស្ថិតនៅភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយ រៀង ដំណើរការគៀងគរប្រមូលផ្តុំក្រុមញៀនល្បែងពល រដ្ឋខ្មែរមកពីបណ្តាខេត្តនានាចេញចូលទៅ មកលេងល្បែងសុីសងនៅក្នុងកាសុីណូគ្មានស្លាកយីហោ មួយកន្លែងនេះយ៉ាងគគ្រឹក គគ្រេងចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់មន្រ្តីក្រោមឱវាទចុះមកទប់ស្កាត់និងបង្រ្កាបនៅឡើយនោះទេ! ធ្វើអោយមហាជនរិះគន់ដាក់ការសង្ស័យថាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះហើយទេដឹង?ទើបមិនធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០ ២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់អភិបាល រាជធានី ខេត្ត នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខាងលើបណ្ដោយអោយបុគ្គលរូបនោះបើកល្បែងសុីសងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខុសច្បាប់បង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះនៅតែបន្តបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រនាំគ្នាសម្រុកចេញចូលក្នុង កាសុីណូគ្មានស្លាកយីហោចូលលេងល្បែង សុីសងរាល់ថ្ងៃ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងរំភើយ រីឯសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់និងបង្រ្កាបនោះឡើយ។

ប្រភពពីក្រុមអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងក្នុងកាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយី ហោនៅភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត តែងតែអួតអាងប្រាប់ក្រុមញៀនល្បែងអោយចូលមកលេងល្បែងកន្លែងខ្លួនធានាសុវត្ថិ ភាព ១០០% ព្រោះថាខ្លួនបានរត់ការបង់ សួយសារជូនមន្រ្តីជំនាញពាក់ព័ន្ធមូលដ្ឋានអស់ហើយទើបហ៊ានបើកល្បែងលេងស្រែក ហ៊ោកញ្ជៀវកងរំពងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺនដុល្លារ ក្នុងមួយថ្ងៃៗជាពិសេសអាប៉ោងសុីគ្នាល្បី ល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងតែព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិ សុខ សង្គម និងអំពើចោរកម្មចោរលួច ចោរ ឆក់.ចោរប្លន់.ចោរគាស់ផ្ទះ. គ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។

ហេតុនេះទើបប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើសុំដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរ បាលជាតិ. ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀងនិងឧត្តមសេនីយ៍ ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយ រៀងរួមនិងឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្វាយរៀង ជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះ ទប់ស្កាត់និងបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ ដើម្បីពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!