ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

លោក ស្វាយ សំអ៊ាងអភិបាលខេត្តនិងលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីបើកដៃឲ្យមេឈ្មួញឈ្មោះ សារឿន ម៉ាប់ ដឹកជញ្ជូនឈើខុសច្បាប់ទៅចេញទៅវៀតណាម តាមច្រករបៀងអូរតាំកននឹងប៉ុស្តិ៍៧.!

ខេត្តមណ្ឌលគិរី​៖បើទោះជាប្រមុខរដ្ឋាភិបាល បញ្ជារឲ្យមន្រ្តីថ្នាក់ក្រោមទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើក៏ដោយខេត្តមណ្ឌលគិរីដែលគ្រប់គ្រងដោយលោកស្វាយ សំអ៊ាងចៅហ្វាយខេត្តនិងលោក ឡោ សុខាដែលជាស្នងការ ឃើញថាបទល្មើសព្រៃឈើពេញទាំងខេត្តហាក់ដូចជាមើលមិនឃើញ។

ប្រភពពីមន្រ្តីខេត្តបានបង្ហើបប្រាប់ឲ្យ ដឹងថា ​លោក ស្វាយ សំអ៊ាងអភិបាលខេត្តនឹង លោកឡោ សុខា ស្នងការសង្ស័យទទួលកញ្ចប់ពីឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើរួចហើយ បានជាសកម្មភាព​នៃ​ការដឹក​ជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រីស័រ​ ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​ គគ្រឹកគគ្រេងតាម​ច្រក​ទ្វេភាគីណាំលៀហៅប៉ុស្តិ៍៧នឹងច្រករបៀងអូរ
តាំកនដោយមិនមានការបង្រ្កាប។

ប្រជាសហគម៍ការពារព្រៃឈើឃុំប៊ូស្រាបានលើកឡើងថាជាក់ស្តែង​ រថយន្ត​ឡង់​គ្រីស័រ​ ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ​នឹងច្រករបៀងអូរតាំកន ដោយ​គ្មាន​កា​រ បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​ឡើយ ។

ប្រភពបានឲ្យដឹងថា ការ​ធ្វើរចរាចរ​ណ៌ដឹកជញ្ជូនឈើ​ត្រូវបាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ គឺ​បាន​រត់​ឆ្លងកាត់​មុខ​បញ្ជារ​ការដ្ឋានក​ង​រាជ​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា យ៉ាង​ពេញទំហឹង។

ប្រភពពី​​សមត្ថកិច្ច​ក្នុង​ខេត្ត​បាន​ឲ្យដឹងទៀតថា​ សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញជា ឧកញ៉ា ​មន្រ្តីកងកម្លាំង​សមត្ថកិច្ចធំៗ ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ តែ​គេ​ប្រើមនុស្ស  ម្នាក់ ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ នានា។

​ពាក់​ព​ន្ឋ័​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់  ខាងលើនេះគេសង្ស័យលោក ស្វាយ សំអ៊ាង  នឹងលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បើកភ្លើងខៀវឲ្យឈ្មួញ ទើបមានការនាំចេញលក់នៅវៀតណាម តាមច្រកទាំងនោះយ៉ាងរលូន ដោយមិនខ្វល់ពី
បទបញ្ជា(សម្តេច ហ៊ុន សែន)ប្រកាសឲ្យបង្រ្កាបបទល្មើសព្រៃឈើនាពេលកន្លងទៅ។

​ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលជាម្ចាស់ឆ្នោត ទទូចសូមឲ្យ (សម្តេចតេជោ ហ៊ុន សែន) ជួយមើលអភិបាលខេត្ត លោកស្វាយ សំអ៊ាង លោក ឡោ សុខាស្នងការខេត្តមណ្ឌលគិរីដែលកំពង់ឃុបឃិតជាមួយឈ្មួញ បំផ្លាញ់សម្បត្តិធនធានធម្មជាតិព្រៃឈើ។

បើសម្តេច មិនទប់ស្កាត់ឲ្យទាន់ពេលវេលានោះទេ ព្រៃឈើនៅប៉ែកភាគ ឦសាន្តប្រាកដជារលាយហិនហោច ដោយសារស្នាដៃមេឈ្មួញនឹងមន្រ្តីឃុបឃិតប្រព្រឹត្តពុករលួយជាក់ជាមិនខានឡើយ។ពាក់ព័ន្ធបញ្ហាខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរង់ចាំពន្យល់បកស្រាយពីលោកសារឿន ម៉ាប់ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!