ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

បែកធ្លាយរឿងមិនប្រក្រតីលោក ប្រធាន និង លោកអនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលកខេត្តព្រះសីហនុ ឃុបឃិតប្រព្រឹត្តរបៀបពុករលួយ.!

ព្រះសីហនុ៖ថ្មីៗនេះប្រភពពីក្រុម​ឈ្មួញ​ដែលនាំចូល​ទំនិញ តាម​ទូក តាម​កប៉ាល់មួយចំនួនមក​ឡើង​នៅច្រក​កំពង់ផែ ទំនប់រលកបានបង្ហើឲ្យដឹងថា បច្ចុប្បន្ន​ លោក ផាត់ សំណាង និង​លោក ណុប សំអាន មេ​ គយ​ច្រក​ទំនប់រលក កំពុង​តែ​ប្រើ​អំណាច គៀប​យក​លុយ​ពី​ក្រុមឈ្មួញពួកគាត់កាន់តែ​ច្រើនឡើងៗ ហើយលោក ផាត់ សំណាង មាន​តួនាទី ជា​អនុប្រធានការិយាល័យ ក៏ពិតមែន តែ​លោកមានអំណាច ក្ដាប់ ណែន​ពេញដៃ ក្នុង​ការឃុបឃិត បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធទំនិញបង់ពន្ធ​មិន​គ្រប់ ជាពិសេសទំនិញ​ក្លែងភេទខុសច្បាប់ ដោយ​មិន​បាន ធ្វើការ​ត្រួតពិនិត្យ ឲ្យស្រប​តាម គោលការណ៍ ប្រមូល​ពន្ធចូលរដ្ឋរបស់​ថ្នាក់លើ​នោះទេ​បែជាឃុបឃិតប្រព្រឹត្តរបៀបពុករលួយទៅវិញ។

​​ប្រភព​បានឲ្យដឹង​ទៀត​ថា លោក ផាត់ សំណាង និង​លោក ណុប សំអាន បាន​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ក្រៅផ្លូវការ ឬ​ រាប់​ក្បាល​រថយន្តដឹកជញ្ជូន​ទំនិញពី​ផែ​ទំនប់រលកយកលុយ​ដោយ​គ្មានវិក្កយបត្រនោះទេ​។

ហើយរាល់​ទំនិញគេចពន្ធ ឬ​ ទំនិញ បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ សម្រុក​នាំ​ចូល​តាម​ច្រក ទំនប់រលកមានដូចជា​ស្ករសទំនិញ​ចាប់ហួយ ស្រា​បៀរសំបក​កង់​រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿង​សំណង់គ្រឿងបន្លាស់​រថយន្តគ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​។​

ហើយ ទំនិញ ដែល​នាំចូល តាម​ច្រក​ផែទំនប់រលកនេះបង់ពន្ធ​ត្រឹមតែ៣០​-៤០%ភាគរយ
ប៉ុណ្ណុះក្រៅពីនោះប្រភពបានបង្ហើបថា លោក ផាត់ សំណាង ជួយ​គៃបន្លំ​ពន្ធ ដូចជា​ការបង់ពន្ធ ដោយ​ក្លែងភេទ​ទំនិញ ឬ​ បង្វែរ​ទៅ​បង់ថ្លៃ​បាយ ជាដើម​វិញ។

ប្រភពដដែលបាន​បង្ហើប​ថា ទំនិញ​បង់ពន្ធប្រហែល ៣០​ទៅ៤០%ភាគរយកំពុង​ហូរ​ចូលតាម​ច្រកផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ។

ប្រភពខ្លះបានឲ្យថាដោយសារ​មាន​ការសម្របសម្រួលមពីន្រ្តីគយមួយចំនួនរបៀបពុករលួយគៃ​បំបាត់ចំណូល​ពន្ធ។ប្រភពដដែលបង្ហើបថាលោកប្រធាននិងលោក អនុប្រធានគយ​និង​រដ្ឋាករទំនប់រលកដែលជាអ្នក ចាត់ចែង ប្រមូល​ផលប្រយោជន៍ពី​អំពើ​គៃ បន្លំ គេចពន្ធ យក​ទៅ​ដាក់ហោប៉ៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន។

ខ្លាំងជាងនេះទៀតនោះគឺ​លោក ណុប សំអាន ដែល មេការិយាល័យគយនិងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលកតែម្តង រីឯលោក ផាត់ សំណាង ជាអនុប្រធាន ការិយាល័យគយ​និង​រដ្ឋាករផែ​ទំនប់រលកទទួល​ផ្នែក ត្រួតពិនិត្យ​។

ឈ្មួញ​ធំៗទាំងនោះមានឈ្មោះដូចជា៖ឈ្មោះ តា​ធី.ឈ្មោះចែ​រ៉ា.ឈ្មោះចែ​រី.ឈ្មោះណុប.ឈ្មោះកូ. ឈ្មោះសុខុម.និង​ឈ្មោះ ហួត.ជាដើមហើយ​ឈ្មួញ​ទាំងអស់នេះគឺជា​ឈ្មួញ ជើងចាស់យូរ​ឆ្នាំ​មកហើយ​។

ចំពោះលោក ហាក់ ម៉ៅ ក៏​បាន​ក្លាយជា អ្នកម៉ៅការ កាង​ដឹក​ទំនិញ​គេច​ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ទំនិញក្លែងភេទ ប្រចាំ​ច្រក ផែទំនប់រលក យ៉ាង​ភ្លូកទឹកភ្លូកដី​ផងដែរ​ដោយ​គ្មាន​នរណា ហ៊ាន​ប៉ះពាល់ ម្តងណា​ឡើយ​។

​ចំណែកលោក ផាត់ សំណាង បាន​តម្រូវ​ឲ្យ​ឈ្មួញ បង់លុយ​ក្បាល​រថយន្ត​ក្នុង​មួយ​គ្រឿង ពី​៣០០​ទៅ​៥០០​ដុល្លារ តាមតែ​ទំនើងចិត្ត ហើយ​ករណី​អោយ​មាន​ការ បង់លុយ​ក្រោម​ តុ ក្នុង​មួយ​ឯកសារ​យ៉ាងតិច​មិនក្រោមពី ៧០​ដុល្លារ​ ឬ​១០០​ដុល្លារ​នោះទេទៅ​អោយ​ក្រុម​របស់​ខ្លួន​ជា​អ្នកកាន់ការ​ឃ្លា​ឯកសារ ដោយ​គ្មាន​ឈ្មួញ​ណា​អាច​ហ៊ាន​តវ៉ា​ជា​មួយ​ក្រុមគាត់​បាន​ឡើយ ដោយ​ដោះសា​រថាជា​និតិ​វិធី​ថ្មី​របស់​គយ។

​​ប្រភព​បានឲ្យដឹង​ទៀត​ថា ទំនិញ​ខុសច្បាប់ និង​បង់ពន្ធត្រឹម៣០​% ៤០%កំពុង​ហូរ​ចូល តាម​ច្រកផែ​ទំនប់រលកនៃ​ខេត្ត​ព្រះសីហនុដោយសារ​មាន​ការសម្របសម្រួលគៃ​បំបាត់ចំណូល​ពន្ធរដ្ឋពី​សំណាក់លោកប្រធាននិងលោកអនុប្រធានគយ​និង​រដ្ឋាករផែទំនប់រលកដែលជាអ្នកចាត់ចែងប្រមូល​ផលប្រយោជន៍ពី​អំពើ​លួច​គៃបំបាត់ពន្ធយក​ទៅ​ច្រក​ដាក់ហោប៉ៅធ្វើ​មាន​ធ្វើបាន រាងៗខ្លួនធ្វើឲ្យរដ្ឋខាតបង់ថវិការាប់សែនលានដុល្លាក្នុងមួយឆ្នាំៗ។

ពាក់ព័ន្ធរឿងមិនប្រក្រតីខាងគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំពន្យល់បកស្រាយពីលោកប្រធាននិងលោកអនុប្រធានការិយាល័យ
ផែទំនប់រលករាងរាល់ពេលម៉ោងធ្វើការ ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!