ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

លោក ទី ប៊ុនឡង់​ ប្រធានការិយាល័យគយនិងរដ្ឋាករច្រក​ទ្វារអន្តរជាតិព្រំ ខេត្ត​ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យឈ្មួញបង់ប្រាក់របៀបពុករលួយ.!

ខេត្តប៉ៃលិន៖ថ្មីៗនេះចាប់តាំងពីលោក ទី ប៊ុនឡង់ ប្រធានការិយាល័យ គយនិង រដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនមកកាន់តំណែងជាមេគយប្រចាំ ច្រកនេះ គេសង្កេត ឃើញថាមាន ភាពមិនប្រ ក្រតីចំពោះការប្រមូលពន្ធជូនរដ្ឋដោយ ដាក់ការ សង្ស័យទៅលើការប្រព្រឹត្តអំពើពុករលួយ។

តាមប្រភពសេចក្តីរាយការណ៍បានឲ្យ ដឹងថា លោក ទី ប៊ុន ឡង់មេគយ ប្រចាំ ច្រកព្រំបានបើកដៃឲ្យមន្ត្រីក្រោមឱវាទចាំតែយកលុយពីឈ្មួញរក ស៊ីដឹកទំនិញ គ្រប់ប្រភេទចេញចូលតាម ច្រកព្រំមិនឲ្យរួចខ្លួនបាន ឡើយនិងដោយគ្មានការត្រួតពិនិត្យនោះទេ។

សូម្បី តែផលិត ផលកសិផលផ្លែឈើដូច
ជាស្វាយក្នុងមួយរទេះត្រូវបង់លុយ ឲ្យគយ ចាប់ពី ៥០០០ រៀលឡើងទៅ។

ចំណែករ៉ឺម៉កបង់ ពី១០០០​០ទៅ១ ៥០០០រៀល​ហើយរថយន្តនីសាន់ សាំយ៉ុងនិងរថយន្តកូរ៉េត្រូវបង់ លុយពី២០ ០០០ទៅ ៣០០០០រៀល ទើបឲ្យឆ្លងកាត់ចូលទៅ លក់នៅប្រទេសថៃបានដែលក្នុងមួយថ្ងៃៗមានសកម្មភាពដឹកជញ្ជូនទំនិញយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យ លោក ទី ប៊ុនឡង់ ល្បីល្បាញក្នុងការប្រមូលលុយបានយ៉ាងក្រាស់ក្រែលជារៀងរាល់ថ្ងៃរាល់ខែនិងមានលុយសល់រាប់លានដុល្លារក្នងមួយឆ្នាំៗព្រោះនៅច្រកទ្វារអន្តជាតិព្រំនេះប្រភពចំណូល។

ប្រភពបានឲ្យដឹងថា លោកទី ប៊ុនឡង់ ប្រធាន ការិយា ល័យគយនិងរដ្ឋាករប្រចាំច្រកព្រំនេះកំពុងបែកធ្លាយ រឿងមិន ប្រក្រតី ក្នុងការ ប្រព្រឹត្តនូវរបៀបពុករលួយនៅច្រកទ្វារ អន្តរ ជាតិព្រំដែលបាន បញ្ជាឲ្យកូនចៅចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញសព្វសារពើដែលនាំចេញនាំចូលឆ្លងកាត់តាមច្រកព្រំ គឺមានករណីគយយកលុយតាមអំពើចិត្តដោយមិន បានត្រួតពិនិត្យទៅលើ ប្រភេទទំនិញទាំង នោះទេដែលទំនងមានការឃុបឃិតគ្នាជាមួយឈ្មួញរកស៊ីទាំងអស់ឲ្យបង់លុយឲ្យតែប៉ុណ្ណោះ ទោះបីជាទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់ទំនិញបង្កប់និងទំនិញ ខុសច្បាប់ ក៏ ដោយក៏ លោក ទី ប៊ុនឡង់បើកដៃឲ្យដឹកជញ្ជូនយ៉ាងរលូនដោយ ចាំតែ សម្របសំរួលបង់លុយ ទៅតាមភាព ជាក់ស្តែង ទៅលើមុខទំនិញ ទាំងនោះដែលមានតុល្យភាពនិងតម្លៃដាច់ ខាតណាមួយជាការស្រេចទើបអាចបន្តរកស៊ីបានជា មួយគ្នាទៀតដើម្បីរក្សាបាន ផលប្រយោជន៍ លោក ទី
ប៊ុនឡង់ មានឥទ្ធិពលខ្លាំងជាងមេគយមុនៗទើបបានជាហ៊ានបើកដៃឲ្យឈ្មួញ រកស៊ីដោយសុខស្រួលនិងឲ្យកូនចៅរបស់ខ្លួនចាំតែយកលុយយ៉ាងរលូនបំផុតប្រភពបានឲ្យដឹងទៀតថាលោក ទី ប៊ុនឡង់ កំពុងប្រា សចាក វិជ្ជាជីវៈ នៅក្នុងស្ថាប័នគយ ដោយខុសជំនាញ។

តាមរបៀបការងារដែលបង្កើតឲ្យមានការិយាអធិបតេយ្យយកលុយស្រេ ចតែអំពើចិត្ត ដោយគ្មាន ការត្រួតពិនិត្យទៅលើប្រ ភេទទំនិញនិង លិខិតស្នា ម ត្រឹមត្រូវ នោះឡើយ។

ជាពិសេស ការ ប្រព្រឹត្តរបៀប ពុករលួយយ៉ាងពេញបន្ទុកតែម្តងដែលធ្វើឲ្យរដ្ឋាភិបាលខាតបង់នូវ ប្រាក់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានហូរចូលហោប៉ៅឯកជន លោក ទី ប៊ុនឡង់តាម រយៈការប្រព្រឹត្តអំពើ ពុករលួយ ដោយមិន ញ ញើតកោត ខ្លាចនឹង ច្បាប់ដែលត្រូវផ្តន្ទាទោសកំហុសរបស់ខ្លួននោះឡើយហើយទង្វើ បែបនេះវាកាន់តែជះ ឥទ្ធិពលអាក្រក់ ទៅដល់មន្ត្រីគយឯទៀតដែលខិតខំបំពេញកាតព្វកិច្ចបានល្អ ក្នុងការប្រមូល ប្រាក់ចំណូ ល ពន្ធចូលរដ្ឋ គ្រប់តាម ផែនការនិងលើសផែនកាផងដែរ។

ចំណែកឯ លោកទី ប៊ុនឡង់ ប្រធាន ការិយា ល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំបែរជានាំគ្នាកិបកេងថវិកា ជាតិធ្វើឲ្យប្រាក់ចំណូល ចូលរដ្ឋនៅ ក្នុងកំរិតទាប បំផុត រីឯប្រាក់ចំណូល ពុករលួយខ្ពស់ហួសពីការស្មានគ្រាន់ តែប្រាក់ ដំកល់ ជ្រែយកតំណែងធ្វើជា ប្រធានការិ យាល័យគយច្រកព្រំនេះ ចំណាយអស់រាប់ម៉ឺនដុល្លារ ឯណោះដែលជាហេតុធ្វើ ឲ្យ លោក ទី ប៊ុនឡង់ខំប្រឹងស្រង់ដើមយ៉ាងពេញបន្ទុក បែបនេះពាក់ព័ន្ធរឿងមិនប្រក្រតីនេះ លោក ទី ប៊ុនឡង់ប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ប្រព្រឹត្ត របៀប ពុករលួយល្មមដល់ពេលលោក គុណញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិង លោកទេសរដ្ឋមន្ត្រី ឱម យិនទៀងប្រធាន អង្គភាព ប្រ ឆាំងអំពើពុករលួយគួរ
បើកការស៊ីប អង្កេតចំពោះការប្រព្រឹត្តចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែ ៗ​។

ប្រភពពី​មន្ត្រី​គយតូចតាចក្នុង​ខេត្ត​ប៉ៃលិនបាន​ ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ ទំនិញ​តាម​ ច្រកទ្វារ​អន្តរ ជាតិ​ព្រំបង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ ហោប៉ៅ​លោក ទី ប៊ុន​ឡង់ ប្រធាន ការិយាល័យ​គយ​និងរដ្ឋាករច្រកទ្វារ​អន្តរជាតិ​ព្រំ រីឯលោក សំ សុវណ្ណារិទ្ធ ប្រធាន​ សាខាគយ​និងរដ្ឋាករខេត្ត​ប៉ៃលិន​ក៍មាន​ប្រភពសេចក្ដីរាយការណ៍​ខ្លះៗ​ បាន​ឲ្យ​ ដឹង​ពី​រឿង​លោក ទី ប៊ុន​ឡង់ ព្រម ទាំង​បក្ខពួក ​ឃុបឃិត​ជា មួយ​ឈ្មួញ​ខិលខូច​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។

ដូច្នេះ​ហើយ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ ព្រំ​ដែល​កំពុង តែ​ប្រព្រឹត្ត​អំពើពុក រលួយ​ ជិះសេះ លែងដៃ។

ក្រសួងពាក់ព័ន្ធត្រូវទប់ស្កាត់ នូវអំពើ ពុក រលួយរបស់ លោក ទី ប៊ុនឡង់ ឲ្យបានទាន់ពេវេលា
កុំឲ្យចាំដល់មានប្រតិកម្មខ្លាំងៗពីសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រ កម្ពុជា ទើបស្រវេ ស្រវាស្លន់ស្លោ ដេញប្រផាប់ចាប់ប្រភីងតាមក្រោយឲ្យជនល្មើសបានរួចខ្លួនពីសំណាញ់ច្បាប់ខណៈដែលរាជរដ្ឋាភិ បាលកំពុងចាត់វិធានការក្តៅក្នុងការ កំចាត់ លុប បំ បាត់ ចោលភាព អសកម្មនិងអំពើពុករលួយ នៅក្នុង សង្គមកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពី លោក សំ សុវណ្ណរិទ្ធ ប្រធាន សាខា គយ ខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ ប្រធាន ការិយា ល័យគយនិង រដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិននិងបក្ខពួក រាល់ ម៉ោងធ្វើ ការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!