ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្ដ ម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រថៃឡង់ដ៍ និង ចូលរួមជា គណៈអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ត ភ្ជាប់មុខ តំ ណស្ពានមិត្តភាព កម្ពុជា ថៃ ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និង បានណងអៀន.!

 

នៅព្រឹកថ្ងៃ ចន្ទ ៣ រោច ខែ ចេត្រឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ ជាថ្ងៃដែល ប្រជាពលរដ្ឋ នៃ ប្រទេស ទាំង  ពីរ កម្ពុជា-ថៃ ចូលរួម អបអរសារទរ  នូវ សមិទ្ធ ផល ដែល នាយករដ្ឋមន្ត្រី  ទាំងពីរប្រទេស គឺ សម្ដេចអគ្គមហា   សេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា   និងឯកឧត្ដម នាយ ឧត្តម សេនីយ៍   ប្រយុទ្ធ ចាន់អូរចា នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រថៃឡង់ដ៍ ជួបគ្នា    ដើម្បី សម្ភោធ សមិទ្ធិផល គឺការ       តភ្ជាប់ស្ពានច្រកទា្វរអន្តរជាតិ ស្ទឹងបត់ និង  បានណងអៀន ព្រមទាំងការ   បើកជា  ផ្លូវការ នូវចរា ចរណ៍ ផ្លូវដែក រវាង   ប្រទេសទាំងពីរ កម្ពុជា-ថៃ ។

ប្រជាពលរដ្ឋ ទាំងពីរប្រទេ ស មានការ សប្បាយ រីក រាយ ចំពោះ សមិទ្ធផល ដែល ថ្នាក់ដឹកនាំ ទាំងពីរ ប្រទេសបានចុះកិច្ចព្រម ព្រៀងរួមគ្នា ក្នុងការបើកច្រកទ្វារអន្តរជាតិ{ស្ទឹងបត់និងបាន ណងអៀន} ច្រកសេដ្ឋកិច្ចមួយយ៉ាង សំខាន់សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ។

ជាពិសេសទៅ ទៀតនោះ គឺការចាប់ផ្តើម បើកអោយ ដំណើរការ នៃ រថ ភ្លើង ពី ប្រទេសថៃ ចូលមកកម្ពុជា ពី កម្ពុជា ចូលទៅប្រទេសថៃ ដែលធ្វើ អោយ ប្រជាពលរដ្ឋ ទាំងពីរប្រទេស មានភាព ងាយ ស្រួល ក្នុងការ ប្រកប របររកសុីស្របពេលដែលកំ ណើន សេដ្ឋកិច្ចរវាង ប្រ ទេស ក៏កំពុងមានការកើន ឡើង ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសឆ្នាំ២០១៩ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើ ញជាអធិ បតីក្នុងកម្មវិធី ៣ ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។

កម្មវិធីទាំង៣នោះរួមមាន៖ ១.ការចាក់បេតុងតភ្ជាប់មុខ តំណស្ពានមិត្តភាពកម្ពុជា- ថៃ{ស្ទឹងបត់-បានណងអៀន},២.បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវ ត ភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះ ហត្ថលេខា លើកិច្ចព្រមព្រៀងប្រតិ បត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លង កាត់ព្រំដែននិងពិធីប្រគល់ -ទទួលក្បាលរថភ្លើង {DMU}។

សម្រាប់កម្មវិធីការចាក់បេតុង ត ភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ {ស្ទឹងបត់ -បានណងអៀន}និងធីចុះ ហត្ថលេខា លើកិច្ចព្រម ព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លង កាត់ព្រំដែន និងពិធីប្រគល់ -ទទួល ក្បាល រថភ្លើង {DMU}នឹងមានការអញ្ជើ ញជាអធិបតីភាពពីសំណាក់ នាយករដ្ឋមន្ត្រី ថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចាផងដែរតាមតារាងរបៀប វារៈដែលសារព័ត៌មានទទួលបាននៅថ្ងៃ ទី២១ ខែមេ សា ឆ្នាំ២០១៩នេះបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នឹងមានការថ្លែងសុន្ទរកថារួមគ្នាចំនួនពីរ គឺថ្លែងសុន្ទរកថានៅក្នុងកម្មវិធីចាក់បេតុង ត ភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ{ស្ទឹងបត់-បានណងអៀន}និងធីចុះ ហត្ថ លេខា លើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់- ទទួលក្បាលរថភ្លើង {DMU}។

បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នឹងធ្វើ ដំណើររួមគ្នាតាមរថភ្លើងចេញពីស្ថានី យ បានក្លងលឹករបស់ថៃឆ្ពោះមកកាន់ស្ថានីយរថភ្លើងរបស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែតផងដែរ។

ក្រោយបញ្ចប់កម្មវិធីនេះទៅ សម្តេចតេជោនិងលោកប្រាយុទ្ធ នឹងអញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ។

សូមបញ្ជាក់ថា ស្ពានមិត្ត ភាពកម្ពុជា-ថៃ{ស្ទឹងបត់- បានណងអៀន}ដែលចាក់បេតុង ត ភ្ជាប់នៅថ្ងៃនេះ បាន សាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សានិងត្រួតពិនិត្យបច្ចេកទេសដោយនាយក ដ្ឋានហាយវ៉េ {DOH} ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជ រដ្ឋាភិបាលថៃជាង ១៩ លានដុល្លារអាមេរិក។

ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិ បាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះ ស្រាយផលប៉ះពាល់ការ បោស សម្អាត មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃនៅចន្លោះ បង្គោលខណ្ឌព្រំសីមាលេខ ៥០និង លេខ ៥១។

ស្ពាននេះមានប្រវែង៦២០ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ ម៉ែត្រ។

ការសាងសង់ស្ពាននេះ គឺ ជាការបើក ឡើង នូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ រវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។

ដោយឡែកការសាងសង់អគារច្រកទ្វារព្រំដែនអន្តរ ជាតិ{ស្ទឹងបត់-បានណង អៀន} និងសាងសង់ផ្លូវ ត ភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួ លបានហិរញ្ញប្បទានសម្ប ទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦. ៤២ លានដុល្លារអាមេរិកសម្រាប់សាង សង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវត ភ្ជាប់,សំណង់អគារអន្តេ វាសិកដ្ឋាន,ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ {ឃ្លាំង និងទីលានកុងតែន័រ},ការជួស ជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរការសាងសង់អគារនៅច្រកព្រំ ដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេល សាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។

ការបើក ច្រកទ្វារ ព្រំដែនអន្តរជាតិ {ស្ទឹងបត់-បានណងអៀនថ្មី}នេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិ សា ស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិ ជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បី ជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គម្រោង សាងសង់ច្រកទ្វារព្រំដែនអន្តរជាតិ {ស្ទឹងបត់- បានណងអៀន}និងផ្លូវ ត ភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើ ឡើងខណៈដែលច្រកព្រំ ដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមា ញឹកយ៉ាងខ្លាំងហើយពេល ខ្លះមានការកកស្ទះចរាចរ ណ៍ អស់ជាច្រើនម៉ោងទៀតផង។

ការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជ មានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

គម្រោងនេះជាការឆ្លើយតបយ៉ាងប្រាក ដទៅនឹងភាពមមាញឹកនៃចរាចរណ៍ ដឹក ជញ្ជូន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានោះឡើយ តែថែម ទាំងដល់ប្រជាពល រដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គផងដែរ។

បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិ{ស្ទឹងបត់និងបាន ណងអៀន}និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំប ន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវ ឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈម ណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋ កិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោ ងវិនិយោគនានា ក្នុងស្រុកនិង ក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

ពាក់ព័ន្ធការដឹកជញ្ជូនផ្លូវ ដែកឆ្លងកាត់ប្រទេសទាំង ពីរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តី ក្រសួង សាធារណ ការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូ ន ថៃនឹងចុះហត្ថលេខាជា មួយគ្នា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ជាមួយនឹងការចុះហត្ថលេ ខាបើកឱ្យមានការដឹកជញ្ជូ ន តាម ផ្លូវដែក ឆ្លងកាត់ប្រទេសទាំងពីរ ជាប្រវត្តិ សាស្ត្រទៅក៏មានពិធីប្រគ ល់ក្បាលរថភ្លើងចំនួនមួយគ្រឿងដោយមានទូរចំនួន៤ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់នាយករដ្ឋមន្ត្រីថៃផងដែរ។

រថភ្លើងដែលជាអំណោយរបស់ថៃនេះ ជាប់ជាមួយទូរអ្នកដំណើរចំនួន៤ ដែលអាចផ្ទុកអ្នកដំណើរបាន ដល ៨០នាក់ក្នុងទូនីមួយៗ។

រថភ្លើងដឹកអ្នកដំណើរDMU (Dies el Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន ។

ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃមានប្រវែ ង៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ ១៩២៩ដល់១៩៤២ក្នុងសម័យអាណានិគមបារាំង។

កំណាត់ផ្លូវដែកមកកាន់ក្រុងប៉ោយប៉ែតត្រូវបានកាត់ផ្តាច់ក្នុងពេលកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមនាឆ្នាំ១៩ ៧៣។

ផ្លូវដែកមួយខ្សែនេះត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់រហូតរួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការឡើងវិញកាលពី ខែមេសាឆ្នាំ២០១ ៨មុនពេលចូលឆ្នាំថ្មី ដោយចំណាយថវិកាជិត ៨៤ លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!