ព័ត៌មានថ្មី
ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.! @ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឡើងកាន់តំណែងថ្មី ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិលគ្រប់ច្រកល្ហកប្រមូលសេដ្ឋកិច្ចស្រង់ដើមនិងបើកដៃអោយមេឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់​មន្ត្រី​ជំនាញ​ចុះ​សសិក្សាស្រាវជ្រាវប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​ ២ ស្រុក​បាទី ខេត្តតាកែវ ប្រែ​ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃប្រឆាំងច្បាប់ពុករលួយ.! @ កាសុីណូ"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាននិងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់.! @ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើ.ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅលើផ្សារទំនើបសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បើកដំណើការអោយក្រុមញៀនល្បែងបើកលេងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបអំពើពុក រលួយ.!

ចិន​និងឥណ្ឌា​នៅក្នុង​តំណាក់កាល​ប្រកួត​ប្រជែង​សព្វាវុធ

តាមសារព័ត៌មាន TSRUS របស់ រុស្ស៊ីបានផ្សព្វផ្សាយថា អាស៊ីកំពុងក្លាយ ទៅជាចំណី​ដ៏ឆ្ងាញ់​របស់​បណ្ដាក្រុមហ៊ុន ផលិតសព្វាវុធរុស្ស៊ី អាមេរិក និងសហ គមន៍អឺរ៉ុប ។ វិវាទអធិបតេយ្យភាព ការ ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ អាចនឹងកើតឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្វើឱ្យប្រទេសក្នុងតំបន់នេះចាំបាច់ត្រូវ ចំណាយប្រាក់ក្នុងចំនួនធំទិញសព្វាវុធ ទំនើបៗពីបរទេស ពិសេសគឺឥណ្ឌា និង ចិន ។

ប្រ​​ទេស​​​មហាអំណាចតំបន់ អាស៊ី ទាំង២កំពុងតែប្រកួតប្រជែងទិញសព្វាវុធទំនើបៗ ។ ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២១ មូល​និធិ​សម្រាប់ការពារជាតិ របស់ទីក្រុងប៉េកាំង នឹងកើនឡើងដល់ ២០៧ពាន់លានដុល្លារ ចំណែកឥណ្ឌា ក៏កើនឡើង​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារផងដែរ ។

ទោះបីទទួលឥទ្ធិពលពីវិបត្ដិពិភព លោក ប៉ុន្ដែក្រុមស្រាវជ្រាវរបស់ក្រសួង ការពារជាតិអាមេរិក បានព្យាករណ៍ថា ក្នុងរយៈពេល​៨​ឆ្នាំ​ខាងមុខ បណ្ដាប្រទេស អាស៊ីប៉ាស៊ីហ្វិក នឹងបង្កើនមូលនិធិការ ពារជាតិដល់ទៅ៣៥ភាគរយសម្រាប់ ទិញសព្វាវុធទំនើបៗ ដែលមាន​តម្លៃ សរុបដល់ទៅ៥០១ពាន់លានដុល្លារ ។ អាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារយោធាដែល មានល្បឿនកើនឡើងខ្លាំងបំផុតលើពិភព លោក ។ បណ្ដាក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប រុស្ស៊ី អាមេរិក សុទ្ធសឹងតែចង់បាន ទីផ្សារលក់សព្វាវុធនៅតំបន់អាស៊ី ។

ក្រុមអ្នកឯកទេសបានវាយតម្លៃថា ស្ថានភាពនយោបាយមិនសូវនឹងនរនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក និងអំពើហិង្សា ប្រដាប់ដោយ​អាវុធ​ដែល​អាចផ្ទុះឡើង ដូចជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង, ចិននិងជប៉ុន, ចិននិងឥណ្ឌា, ឥណ្ឌានិង ប៉ាគីស្ថាន គឺជាទីតាំង​ដែល​ទាក់​ទាញ បំផុតសម្រាប់ការទិញដូរសព្វាវុធ ហើយ គឺជាកន្លែងដែលផ្ទុះសង្គ្រាមកើតឡើង គ្រប់ពេលវេលា ។ ទាំងនោះហើយដែល ជំរុញ​ឱ្យ​ប្រទេសទាំងនោះចំណាយប្រាក់ ទិញសព្វាវុធទាន់សម័យទប់ទល់នឹងការ គំរាមកំហែងដល់អធិបតេយ្យភាពខ្លួន ។

ជាច្រើនឆ្នាំកន្លងមកប្រទេស ក្នុង តំបន់អាស៊ីបានបង្កើនប្រាក់ចំណាយ សម្រាប់ការពារជាតិ ពិសេសគឺប្រាក់ ចំណាយ​សម្រាប់​ប្រព័ន្ធ​កាំជ្រួចមីស៊ីល ការពារដែនអាកាស ដែលអាចទប់ទល់ ការវាយប្រហារពីចម្ងាយ ។

ជាការពិត​ណាស់​សង្គ្រាមក្នុងសម័យ  កាលសព្វាវុធភាវូបនីយកម្ម គេមិនប្រើ កងទ័ពជួរមុខទៅមុននោះឡើយ គឺការ ប្រើប្រាស់​អាវុធ​ឆ្លង​ទ្វីប កាំជ្រួចមីស៊ីល វាយប្រហារកម្ទេចទីតាំងសំខាន់ៗរបស់ សត្រូវជាមុន ទើបបញ្ជូនទាហានថ្មើរ ជើងចូលទៅវាយលុក ។ ជាក់​ស្ដែងសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងលីប៊ី ដែលផ្ដើមឡើងដោយណាតូ និងអាមេរិក ពេលនោះអាមេរិក បាន​បើក​ការ​វាយ ប្រហារដោយមីស៊ីល ទៅលើទីតាំង សំខាន់ៗ កម្ទេចសព្វាវុធទំនើបៗរបស់ សត្រូវ ទើបបញ្ជូនទាហានថ្មើរជើងទៅ បោសសម្អាត ។ នៅក្នុងប្រទេសលីប៊ី ក៏ ដូច្នោះដែរ ណាតូបានវាយប្រហារមីស៊ីល ពីនាវាចម្បាំង កម្ទេចទីតាំងមីស៊ីល របស់ទាហានលោកហ្គាដាហ្វី ជាការ បើកផ្លូវដល់ទាហានថ្មើរជើងវាយលុក ។

ប្រសិនបើអាហ្វហ្គានីស្ថាន និងលីប៊ី មានប្រព័ន្ធមីស៊ីលការពារ អាចទប់ទល់ ការវាយប្រហារតាមដែនអាកាសទាំង នោះ ប្រាកដជា​ទាហាន​ថ្មើរជើងមិនអាច ចូលទៅកៀកបានឡើយ ។ កត្ដាទាំងនោះ ហើយដែលធ្វើឱ្យប្រទេសតំបន់អាស៊ីចាំ បាច់ត្រូវតែពង្រឹង​ការ​ទិញ​ប្រព័ន្ធមីស៊ីល ការពារទំនើបៗទប់ទល់ មិនអនុញ្ញាត សព្វាវុធរបស់សត្រូវធ្លាក់ចូលក្នុងទឹកដី របស់ខ្លួននោះឡើយ ។

ការវិនិយោគ​របស់​ឥណ្ឌា និងចិន ទៅ លើវិស័យសព្វាវុធមានទំហំធំធេងជាង ប្រទេសណាៗទាំងអស់ ដោយសារតែ តម្រូវការ​របស់​ទាហាន​ប្រទេស​ទាំង ២ មានច្រើន និងប្រទេសទាំង២ក៏ធ្លាប់ចាត់ ទុកថា ខ្លួនជាមហាអំណាចគ្រប់គ្រងពិភព លោកមួយដែរ ដូច្នេះ​មិន​ត្រូវឱ្យប្រទេស ទន់ខ្សោយនោះឡើយ ។ ប្រទេសមហា អំណាចអាស៊ីទាំង២មានបំណងចង់ឱ្យ មានតុល្យភាពកម្លាំងសព្វាវុធជាមួយ អាមេរិក ។ ប្រទេសទាំង២ក៏បានពង្រឹង កម្លាំងទាហានជើងទឹក ដោយពេលនេះ ដោយឥណ្ឌា និងចិន សុទ្ធសឹងតែមាននាវា ផ្ទុក​យន្ដ​ហោះ​រៀងៗ​ខ្លួន ដែលអាចធ្វើជា ម្ចាស់លើមហាសមុទ្របាន ។

អាមេរិក អឺរ៉ុប បានកាត់បន្ថយមូល និធិសម្រាប់ការពារជាតិរបស់ខ្លួន ដោយ អាមេរិកបានកាត់បន្ថយរហូតដល់ទៅ ២៨ភាគរយ ។ ប្រទេសតំបន់អឺរ៉ុបក៏បាន កាត់បន្ថយដូចគ្នានេះដែរ ។

រយៈពេលកន្លង​មក ក្រុមអ្នកវិភាគយោធាបានអះអាងថា ការបង្កើនប្រព័ន្ធ មីស៊ីលការពារកំពុងក្លាយទៅជាយុទ្ធ សាស្ដ្រថ្មីរបស់​បណ្ដា​ប្រទេសមហាអំណាច យោធាក្នុងសម័យកាលសន្ដិភាពនេះ ។ ប្រព័ន្ធមីស៊ីលការពារអាចជួយទប់ ស្កាត់ការ​គំរាម​កំហែង​របស់សត្រូវ​បាន គ្រប់ពេលវេលា មិនត្រឹមតែប៉ុណ្ណោះវា អាចវាយប្រហារទៅលើទីតាំងនានារបស់ សត្រូវបានយ៉ាងល្អទៀតផង ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment